រាជរដ្ឋាភិបាលកម្ពុជាប្រគល់ថវិកាចំនួន៩៥៤.២១០​ដុល្លារ​អាមេរិក​ ​ជូន​មូលនិធិ​គន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ បណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ថវិកាបន្ថែមចំនួន៩៥៤.២១០ដុល្លារអាមេរិកជូនមូលនិធិគន្ធបុប្ផា ជាថ្មីម្តងទៀតដើម្បីរួមចំណែក ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផានិងជាប្រយោជន៍ សម្រាប់កុមារមានជំងឺទូទៅជាពិសេសកុមារក្រីក្ររាប់ពាន់នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានាពេលសព្វថ្ងៃនេះ ដោយប្រព្រឹត្តទៅកាលពីថ្ងៃទី៥ខែមេសា ឆ្នាំ២០១៧ នេះ។

លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថាថវិកានេះបានពីការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំពោះភ្ញៀវទេសចរបរទេសក្នុងមួយនាក់២ ដុល្លារសម្រាប់រយៈពេលពីរខែគឺខែកុម្ភៈដល់បំណាច់ខែមីនាឆ្នាំ ២០១៧និងជាការឧបត្ថម្ភបន្ថែមពីលើថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន ផ្តល់ជូនមូលនិធិគន្ធបុប្ផាជារៀងរាល់ឆ្នាំ។ការផ្តល់ ជូនថវិកា នេះជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់និងការគិតគូរបន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលបញ្ហាហិរញ្ញវត្ថុ និងបន្តនិរន្តភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាជាប្រក្រតី។

លោករដ្ឋមន្រី្តបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ ថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តបើកផ្តល់ថវិកាដែលបានពីការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរខាងលើជូនដល់មូលនិធិគន្ធបុប្ផាជាបន្តបន្ទាប់ជារៀងរាល់ត្រីមាសទៅតាមចំនួនភ្ញៀវទេសចរបរទេសដែល បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាក់ស្តែង ៕ ប្រាថ្នា

...

17757481_1214844031962367_7063098213943383619_n 17760058_1214844005295703_9038159874352079511_n 17800335_1214844025295701_7145267920335723628_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print