នគរបាលខណ្ឌដង្កោឃាត់ជនសង្ស័យម្នាក់ករណីរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក និង ដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន ពេលដែលគណៈបញ្ជាការឯកភាពរដ្ឋ បាលខណ្ឌដង្កោ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ។

dsnkot

ហេតុការណ៍ ឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ១៩ និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខសាលាមីគីវ៉េ តាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ជួន ពែក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៩ និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា នៅចំណុចមុខសាលាមីគីវ៉េ តាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ លុះវេលាម៉ោង ១៩ និង ២០នាទី មានម៉ូតូ ០១ គ្រឿង ម៉ាក វ៉េវ អាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-9898 បើកបរដោយឈ្មោះ ជួន ពែក ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះសមត្ថកិច្ចបានហៅធ្វើការត្រួតពិនិត្យ ឆែកឆេរ រកមើលវត្ថុតាង ពាក់ព័ន្ធ និងបទល្មើស ស្រាប់តែរកឃើញ ក្រាមពណ៍សថ្លា ចំនួន ៣ កញ្ចប់ នៅក្នុងហោប៉ៅខោខាងស្តាំ ចំហៀងខាងក្រោយ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមទាំង វត្ថុតាង នាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសួរនាំ។

សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើសាកសួរ ជនសង្ស័យសារភាពថា ថ្នាំញៀនទាំង ៣កញ្ចប់នេះ គឺរូបគេ បានទិញពីតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុង ១កញ្ចប់ តម្លៃ ៣០០០០រៀល (បីម៉ឺនរៀល) ទុកសម្រាប់ប្រើប្រាស់ នៅម្តុំសង្កាត់គងនយ ខណ្ឌដង្កោ ហើយខណៈរូបគេជិះម៉ូតូមកដល់ចំណុចត្រួតពិនិត្យ ក៏ត្រូវសមត្ថកិច្ចឆែរឆេរ រកឃើញវត្ថុតាងថ្នាំញៀន ឃាត់ខ្លួនរូបគេតែម្តង ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print