ភោជនីយដ្ឋានគ្មានពីរនៅក្នុងប្រទេសចិនហើយតុមួយអង្គុយបានតែពីរនាក់ប៉ុណ្ណោះ ហើយពីរនាក់នោះមិនអាចចាកចេញទៅចោលម្នាក់ទៀតបានឡើយ ។
ប្រសិនបើអ្នកចង់បានពេលវេលាផ្ទាល់ខ្លួនសម្រាប់ជជែកគ្នាពីរឿងស្នេហាដែលមានតែពីរនាក់ប្រុសស្រី គ្មានអ្នកណារំខាន ហើយដៃគូមិនអាចចាកចេញបាននោះគ្មានទីណាក្រៅពីកន្លែងនេះឡើយ។ ភោជនីយដ្ឋានខាងលើស្ថិតនៅតំបន់ភ្នុំ ដែលមានស្ទឹងធម្មជាតិដ៏ស្រស់ស្អាត បរិយាកាសបរិសុទ្ធបំផុត ស្ថិតនៅខេត្ត«Zhejiang»គោលដៅខាងលើដើម្បីជួយដល់អ្នកនឿយហត់ពីការងារ មានអារម្មណ៍ស្ងប់ស្ងាត់ក្នុងបរិយាកាសល្អ ។
ភោជនីយដ្ឋានខាងលើធ្វើពីឈើរអណ្តែតនៅកណ្តាលទន្លេ ហើយអាចផ្ទុកបានតែមនុស្សពីរនាក់ប៉ុណ្ណោះ។ ទីតាំងខាងលើសម្រាប់សាសងស្នេហាឬក៏ភ្ជាប់ស្នេហារវិញក្រោយពេលឈ្លោះប្រកែកគ្នាដោយមិនខ្លាចដៃគូម្ខាងទៀតចាកចេញទៅចោលនោះឡើយ ។
ភោជនីយដ្ឋានមានទូកមួយសម្រាប់បញ្ចូនភ្ញៀវទៅកាន់តុអាហារអណ្តែត។ ចំណុចមួយទៀតភោជនីយដ្ឋាននោះអ្នកមិនអាចចាកចេញដោយមិនទាន់គិតលុយនោះឡើយ ដោយសារតែនៅកណ្តាលទន្លេ ៕
ប្រែសម្រួល៖ ម៉ែវ សាធី