ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែល សមត្ថកិច្ចអះអាងថា ជាអ្នកជួញដូរថ្នាំ ញៀនយ៉ាងសកម្មនៅម្ដុំព្រែកព្នៅ ត្រូវ បានកម្លាំងកងរាជអាវុធហត្ថខណ្ឌមួយ នេះឃាត់ខ្លួនបានភ្លាមៗដោយរឹបអូស បានថ្នាំញៀន១កញ្ចប់ធំដែលពួកគេបម្រុង យកទៅចែកចាយ ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នេះបានប្រព្រឹត្ដនៅវេលាម៉ោង០០និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៥ នៅក្បែរគល់ ស្ពានព្រែកព្នៅ សង្កាត់-ខណ្ឌព្រែកព្នៅ ក្រោមប្រតិបត្ដិការរបស់កងរាជអាវុធ ហត្ថខណ្ឌព្រែកព្នៅ ។
លោក ភួង សុភី មេបញ្ជការកងរាជ អាវុធហត្ថខណ្ឌព្រែកព្នៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន២នាក់នេះ ឈ្មោះ ហយ ស៊ីណា ហៅតាង ចាន់ធី ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិត្រញំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ មឿន ម៉ាញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ រស់នៅភូមិប្រឡាយ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
លោកមេបញ្ជាការកងរាជអាវុធ ហត្ថខណ្ឌព្រែកព្នៅបានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើដោយកម្លាំងរបស់លោករួចមក យើងបានឆែកឆេររកឃើញថ្នាំញៀន១ កញ្ចប់ធំដែលជនសង្ស័យទាំង២នាក់ លាក់ទុកក្នុងម៉ូតូ ព្រមទាំងរឹបអូសម៉ូតូ ទាំង២គ្រឿងដែលពួកគេជិះធ្វើសកម្ម ភាពចែកចាយគ្រឿងញៀន រួចកសាង សំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីដើម្បីចាត់ការបន្ដ ៕
ដោយ៖ ប្រាថ្នា