ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ៤នាក់ត្រូវបានកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំជាំ និងកំលាំងនគរបាលអន្តរាគមន៍ខេត្ត សហការជាមួយកំលាំងសឹករងស្រុកមេមត់ប្រចាំការតាមគោលដៅ ធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀននិងសំភារះមួយចំនួនបញ្ជូនទៅតុលាការ ។
ប្រតិបត្តការនេះធ្វើរឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នៅចំណុចផ្លូវបំបែកចុងភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមមត្ថកិច្ចបានដឹងថា ជនសង្ស័យទី១មាន ឈ្មោះ ឈាន ជឿន ភេទប្រុស អាយុ២០ឆ្នាំ ទី២ ឈ្មោះអូន ភេទប្រុស អាយុ២០ឆ្នាំ ទី៣ ឈ្មោះ ឡាក់ ខេង ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ម៉ាង ង៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យទាំងអស់រស់នៅភូមិ លាចលើរ ឃុំជាំ ស្រុកមេមត់ ជាមួយគ្នានេះសមត្ថកិច្ចបានឆែកឆេររកឃើញ ថ្នាំ២កញ្ចប់ធំ១.ធុនកណ្តាល១ ម៉ូតូ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណះ