រថយន្តដឹកទ្រុងមាន់ បុករថយន្តដឹកស៊ីម៉ង់ត៍រួញកាប៊ីនរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តកូរ៉េដឹកមាន់មួយគ្រឿងដែលគេ សង្ស័យអ្នកបើកបរងោកមួយភាំង បានជ្រុលចង្កូតទៅបុកពីចំហៀងរថយន្តដឹកសុីម៉ង់ត៍ បើកច្រាសទិសគ្នាលានដូចរន្ទះ និងវិលមួយជុំខ្ទេចរួចកាប៊ីនខាងមុខដោយកៀបជាប់មនុស្សជាអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល ៤នាក់ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចភូមិស្រែតេជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

មន្រី្តនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា រថយន្តបង្កកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ ១តោន ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3695 ដឹកទ្រុងមាន់ជិះគ្នា ៤នាក់ បើកបរដោយឈ្មោះ កាន់ ភារ័ក្ស ភេទប្រុស អាយុ២៥ឆ្នាំ។ បុរស ទាំង ៤នាក់នេះរស់នៅ ភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ រីឯភាគីរថយន្តម្ខាងទៀត ម៉ាក ហុីយ៉ាន់ដាយ កង់១០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2721 ជារថយន្តដឹកសុីម៉ង់ត៍ពេញរថយន្តតែ អ្នកបើកបរមិនស្គាល់ឈ្មោះ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកូរ៉េដឹកសុទ្ធតែទ្រុងសម្រាប់ដាក់មាន់ បើកតាមផ្លូវកប់ស្រូវពីជើងទៅត្បូង។ លុះដល់ចំណុចខាងលើ មានផ្លូវកំពុងស្ថាបនាចាក់បេតុងរួចបានដំណើរការតែមួយចំហៀង ហើយសង្ស័យអ្នកបើកបររថយន្តដឹកទ្រុងមាន់ងោកមួយភាំងក៏ រេចង្កូតទៅបុករថយន្តដឹកសុីម៉ង់ត៍ ពីចំហៀងលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យរថយន្តដឹកមាន់វិលមួយជុំ ខ្ទេចនិងរួញកាប៊ីន កៀបមនុស្ស៤នាក់ដែលជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាលព្រមទាំង ធ្លាក់ទ្រុងដាក់មាន់រប៉ាត់រប៉ាយពេញផ្លូវ ចូលក្នុងប្រឡាយតែម្តង។  ចំណែករថយន្តដឹកសុីម៉ង់ត៍ បែកធ្លាយធុងប្រេង ហូរកក្លាក់ពេញផ្លូវ តែ អ្នកបើកបរមិនឈប់មើលទេបែរជាបើកគេចខ្លួនបាត់ទៅ ។

កម្មករ លើកដាក់មាន់ដែល រងរបួសស្រាល ឈ្មោះ បឿន លីណា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា អ្នកជិះនៅលើរថយន្តដឹកមាន់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា ហើយមុនពេលកើតហេតុ ពួកគេទើបតែវិលត្រឡប់មកពី ដាក់មាន់ឲ្យម៉ូយនៅគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ហើយបើករថយន្តវិលទៅផ្ទះវិញ ដោយបើកកាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តដឹកសុីម៉ង់ត៍បើកពីត្បូងទៅជើងច្រាសទិសគ្នារងរបួសធ្ងន់ ស្រាលទាំងអស់គ្នាហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង ។

ក្រោយមករថយន្តទាំង២គ្រឿងត្រូវបាននគរបាលវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរចរាចរណ៍ផ្លូវគោករាជធានី រង់ចាំដោះស្រាយពេលក្រោយ ៕ ប្រាថ្នា

...

sokha (1) sokha (2) sokha (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print