ផ្ទះមួយខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានប្រគល់ ជូនចាស់ជរាគ្មានទីពឹង

ចែករំលែក៖

ខេត្តរះវិហារ ៖ ផ្ទះមួយខ្នងមានទំហំ ៥ម៉ែត្រ គុណ៦ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ២៨០០ដុល្លារសហរដ្ឋអាមេរិកដែលជាអំណោយដ៏ថ្លៃថ្លារបស់គណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានប្រគល់ជូនលោកតា សៅ ណាំង អាយុ៧២ឆ្នាំ និងលោកយាយ ព្រំ ងាុំ អាយុ៦៧ឆ្នាំ ដែលជាចាស់ជរាគ្មានទីពឹង រស់នៅតែពីរនាក់ប្តីប្រពន្ធ ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧
ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណៈ
បក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងឯកឧត្តម គុយ ម៉ារ៉ាឌី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករវៀង។

លោក ពឹង ទ្រីដា សមាជិកអចិន្ត្រៃ គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយស្រុ
ករវៀង បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្ត បានឲ្យក្រុមការងារគណៈបក្ស យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារ បានសម្រេចសាងសង់ផ្ទះមួយខ្នង ប្រគល់ជូន លោកតា-លោកយាយ ដែលជាចា
ស់ជរាគ្មានទីពឹង រស់នៅតែពីរនាក់ប្តី-ប្រពន្ធ។ ដូច្នេះបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខ រួមទុក្ខជាមួយបង-ប្អូន យើងគ្រប់
កាលៈទេសៈទាំងអស់ និងគ្រប់ពេលវេលា។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងបានថ្លែងអំណរគុណជូនចំពោះក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់រូប។ ហើយឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យក្រុមការងារគណៈបក្សខិតខំបន្តទៀតដើម្បីជួយដល់បងប្អូនយើង ដែលកំពុងត្រូវការឲ្យពួកយើងជួយគាត់។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ក្នុងនាមជាមន្ត្រីគណៈបក្សប្រជាជនកម្ពុជា ត្រូវតែបម្រើប្រជាជន ដោយស្មោះត្រង់ មិនត្រូវគិតពីការនឿយហត់ ទោះថ្ងៃឈប់សម្រាកក៏ដោយ ឲ្យតែប្រជាពលរដ្ឋកំពុងជួបការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ និងរើសអើង ពណ៌សម្បុរ ពូជសាសន៍ឡើយ។ នេះជាគោលការណ៍របស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខ និងមិនដែលមើលរំលងពីផលលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាគ្មានជម្រក និងស្បៀងអាហារឡើយ។ ជានិច្ចជាកាល សម្តេចតេជោ តែងតែឲ្យមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរាល់កាលលំបាក។ ជាពិសេស សម្តេចតេជោ តែងតែមានប្រសាសន៍ថា មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារគ្រោះអត់ឃ្លាននោះឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានឧបត្ថម្ភកង់ចំនួន ១០គ្រឿង ចែកជូនដល់សិស្សក្រីក្រ ចំនួន១០នាក់ ព្រមទាំងអំណោយជា ប៊ិច-សៀវភៅ-ក្រមា និងថវិកាមួយចំនួនទៀត ចែកជូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់៕ វណ្ណះ

...

IMG_2865 IMG_2866 IMG_2867 IMG_2868 IMG_2869

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print