រថយន្តដឹកឈើបើកកៀរម៉ូតូបណ្ដាលឲ្យរបួស អ្នកបើកបរចុះរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកកាមរីបាឡែន១គ្រឿង បានដឹកឈើប្រណីតជាច្រើនកំណាត់នៅក្នុងនោះ ហើយបានបើកបរបោះពួយក្នុងល្បឿនលឿនជ្រុលទៅកៀរម៉ូតូ១គ្រឿង បណ្ដាលឲ្យដួលហើយអ្នកជិះម៉ូតូរងរបួសស្រាល ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កហេតុនោះ ម៉ាកការីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A.0324 អ្នកបើកបរបានរត់គេចខ្លួនបាត់ ហើយរថយន្តនោះបានដឹកឈើពេញនៅក្នុងនោះ ដែលសុទ្ធតែឈើប្រណិតទាំងអស់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កនោះបានបើកបរធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយ ។ ក្នុងពលកំពុងបើកបរស្របទិសគ្នា បណ្ដាលឲ្យម៉ូតូដួល ប៉ុន្តែសំណាងល្អអ្នកជិះម៉ូតូគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ចំណែកអ្នកបើកបររថយន្តបាបចុះរត់គេចខ្លួនបាត់ស្រមោល ។ អ្នកជិះម៉ូតូដោយប្រញាប់ទៅធ្វើការ ក៏បានលើកម៉ូតូជិះបន្តដំណើរទៅមុខទៀតបាត់ ។

បន្ទាប់មកនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅយករថយន្តនោះប្រគល់ទៅឲ្យខាងរដ្ឋបាលព្រៃឈើយកទៅរក្សាទុក ៕ សុខាសែនជ័យ

...

sok (2) sok (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print