បងប្អូន​ខ្មែរ​រស់នៅ​បរទេស​រីករាយ​និង​គាំទ្រ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ

ចែករំលែក៖

​អាមេរិក៖ កាលពី​ម្សិលមិញ (២៤ កញ្ញា ២០១៥)​ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ (New​ york,​ USA)​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជួប​សំណេះសំណាល​យ៉ាង​រីករាយ​រាក់ទាក់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ ខ្មែរ​-​កា​ណា​ដា​ ព្រមទាំង​សិស្ស​ និស្សិត​ខ្មេរ​ដែល​បាន​មក​​សិក្សា​នៅ​ទីនោះ ​។​

spre

ប្រជាពលរដ្ឋ​ជនរួមជាតិ​ខ្មែរ​ មាន​សេចក្តី​រីករាយ​ និង​កក់ក្តៅ​បំផុត​ដែល​បាន​ជួប​សម្តេច​តេ​ជោ​ និង​បាន​ស្តាប់​ប្រសាសន៍​សម្តេច​ដោយ​ផ្ទាល់​អំពី​ការ​វិវឌ្ឍន៍​ជឿនលឿន​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​ គឺ​មិន​ដូច​ការ​និយាយ​អាក្រក់​បំផ្លើស​របស់​បក្ស​​ប្រឆាំង​និង​ បុគ្គល​ប្រឆាំង​ជ្រុលនិយម​មួយ​ចំនួន​ដែល​និយាយ​អាក្រក់​អំពី​ប្រទេស​ជាតិ​របស់​ខ្លួន​។​ កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ ហើយ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​សិ​ទ្ឋិ​សេរីភាព​គ្រប់យ៉ាង​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​អោយ​កាន់តែ​រីក​​ចម្រើន​ទៅ​មុខ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​បរទេស​ទាំងអស់​មិន​ថា​តែ​នៅ​អា​មេ​រិ​ក​ និង​កា​ណា​ដា​ទេ​ ដែល​តែងតែ​គាំទ្រ​រាជរដ្ឋាភិបាល​ ជា​ពិសេស​ សម្តេច​តេ​ជោ​ក្នុង​ការ​ដឹកនាំ​ និង​អភិវឌ្ឍន៍​កម្ពុជា​​អោយ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង ​៕​

...

spprepsewprsesppse

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print