ខេត្តព្រះសីហនុ៖ យុវជនជាជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ព័ន្ឋករណីចោរកម្ម ត្រូវបានកំលាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចទីតាំងផ្សេងគ្នា។
យោងតាមប្រភពពីលោក ឧត្តម សេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៤ខែ កញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១២និង៥០នាទី កម្លាំងជំនាញរបស់ការិយាលយ័កណ្តាលនគរបាលព្រហ្មទណ្ឌស្រាវជ្រាវ និងឃារ់ខ្លួនជនសង្សយ័បានចំនួន០៤នាក់ ១-ឈ្មោះបូរគារាដាភេទប្រុសអាយុ២៤ឆ្នាំមុខរបរយោធា មានទីលំនៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ២-ឈ្មោះ ឡុង លួនហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ (ទើបចេញពីពន្ឋធនាគាកាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៥ ពីបទលួចសម្ភារៈជនបរទេស ហើយនៅថ្ងៃទី១៧ ខែកញ្ញា ធ្វើសកម្មភាព រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា សមត្ថកិច្ចឃាត់ខ្លួន) ទាំង២នាក់ ពាក់ពន្ធ័ករណីកាច់កម៉ូតូ ហុងដា សេ១២៥សេរី ឆ្នាំ២០១៤ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិ៣ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ៣-ឈ្មោះចាន់រតនះ ហៅ ០១០ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ ពាក់ពន្ធ័ ករណីលួចម៉ូតូ ម៉ាកវីវា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅភូមិ៣ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ និង ពាក់ពន្ធ័សកម្មភាពឆក់សម្ភារជនបរទស និងខ្មែរនៅតាមដងផ្លូវយ៉ាងសកម្ម និងទី៤- យិន សុវណ្ណសាគរ ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់០៤ មុខរបររត់ម៉ូតូឌុបជាអ្នកផ្តល់មធ្យោបាយ ។
បច្ចុប្បន្នជនសង្សយ័ទាំង៤នាក់រួមជាមួយវត្ថុតាងចាប់យកបាន ម៉ូតូម៉ាកស្គុបពីមួយគ្រឿងពណ៌ឈាមជ្រូក គ្មានស្លាកលេខ កម្លាំងជំនាយកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ឆ្លាម សមុទ្រ