ប៉ោយប៉ែត៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ មានការផ្ទុះការតវ៉ាមួយបានកើតឡើងទាមទារឲ្យមានការបើកប្រាក់ជូនកម្មករជាច្រើនរយនាក់ ដែលរយៈពេលជាង១ខែកន្លងមកហើយ មិនទាន់បើកប្រាក់ខែនោះ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា កម្មករសំណង់ជាង៥០០នាក់បម្រើការឲ្យក្រុមហ៊ុន ខេ ស៊ីអេក្ស បាននាំគ្នាផ្ទុះការតវ៉ាទាមទារថៅកែឲ្យបើកប្រាក់ខែជូនពួកគាត់ ខណៈដែលក្រុមកម្មករទាំងអស់បានបម្រើការជាង១ខែកន្លងមកហើយ ប៉ុន្តែមិនទាន់ទទួលបានប្រាក់ខែ ។ ការតវ៉ានេះបានធ្វើឡើងនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
គេនៅមិនទាន់ឃើញខាងតំណាងក្រុមហ៊ុនចេញមកបកស្រាយបែបណានៅឡើយជាមួយក្រុមបាតុករដែលកំពុងផ្ទុះការតវ៉ានៅពេលនេះ ៕
...
ដោយ៖ វណ្ណា