ទស្សនិកជន​ ៖​ កំលោះ​ អ៊ា​ម​ វ​ន្នី​ សម​ណាស់​ នឹង​សមត្ថភាព​ជា​ម្ចាស់​ ពានរង្វាន់​ Cambodian​ Idol​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ ជា​សបា្ដហ៍​ទី​៤​ ដែល​បេក្ខជន​ អ៊ា​ម​ វ​ន្នី​ ត្រូវ​ចូលខ្លួន​ ប្រកួតប្រជែង​ប្រឡង​សមត្ថភាព​មរ​ត​ ក​សំនៀង​ក្នុង​កម្មវិធី​*​ Cambodian​ Idol​ របស់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​ បន្ទាប់​ ពី​បេក្ខជន​រូប​នេះ​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ សបា្ដហ៍​ទី​៣​កន្លង​ទៅ​ដោយ​បង្ហើរ​នូវ​បទ​ “​ផ្កា​រីក​ក្នុង​ចិត្ដ​”​ ជា​បទ​ចម្រៀង​ពី​សម័យ​ ដើម​របស់​អធិរាជ​សំឡេង​មាស​ ស៊ិ​ន​ ស៊ី​សា​មុត​ នោះ​ ។​ ​

maxresdefault

បទ​ “​ផ្កា​រីក​ក្នុង​ចិត្ដ​”​ បេក្ខជន​ អ៊ា​ម​ វ​ន្នី​ បាន​បង្ហើរ​ដ៏​ពីរោះ​យ៉ាង​ក្រអួន​ក្រអៅ​ កុំ​ថា​ ឡើយ​ថា​តែ​ទស្សនិកជន​ក្នុង​និង​ ក្រៅប្រទេស​ដែល​ត្រូវ​បាន​កំលោះ​រូប​ នេះ​អង្រួន​ចិត្ដ​ឱ្យ​លង់​និង​សំឡេង​ប៉ុណ្ណោះ​ ទេ​ ក្នុង​នោះ​សូ​ម្បី​តែ​ កញ្ញា​ ឱ​ក​ សុគន្ធ​ កញ្ញា​ ដែល​ជា​គណៈកម្មការ​មេ​ប្រយោគ​ ប្រកបដោយ​រូបឆោម​លោម​ពណ៌​នោះ​ ក៏​បាន​សារភាព​ថា​ “​លង់​…​លង់​ហើយ​…​ លង់​និង​សំឡេង​ហើយ​នៅ​យប់​នេះ​”​។​ កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ បាន​ធ្លោយ​ពាក្យ​ នេះ​ចេញពី​បេះដូង​ដ៏​ពិតប្រាកដ​មិន​ជិនណាយ​និង​ពេល​ស្ដាប់​សំឡេង​ដ៏​ពីរោះ​ របស់​កំលោះ​ អ៊ា​ម​ វ​ន្នី​ ជា​បេក្ខជន​មក​ ពី​ខេត្ដបាត់ដំបង​នោះ​ ។​ ​

កញ្ញា​បាន​និយាយ​សំដៅ​ទៅ​កាន់​បេ​ក្ខ​ ជន​ អ៊ា​ម​ វ​ន្នី​ ថា​ ៖​ លង់​និង​សំឡេង​ហើយ​ នៅ​យប់​នេះ​…​ និយាយ​រួម​ទៅ​គឺ​ទាំង​ អស់​តាំងពី​របៀប​នៃ​ការ​តុបតែង​ខ្លួន​ ជា​ ពិសេស​គឺ​សំឡេង​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ និង​ជ្រួតជ្រាប​នៃ​ចម្រៀង​មួយ​បទ​នេះ​ កាន់តែ​ជ្រាលជ្រៅ​នៅ​ពេល​ដែល​ វ​ន្នី​ បាន​បកស្រាយ​មួយ​បទ​នេះ​ គឺ​នាង​ខ្ញុំ​ ពេញចិត្ដ​នឹង​សំឡេង​របស់​ វ​ន្នី​ ខ្លាំង​ ណាស់​…​ លង់​និង​សំឡេង​របស់​ វ​ន្នី​ នៅ​*​ក្នុង​យប់​នេះ​ ។​ ​

តាម​ពិត​ទៅ​ បេក្ខជន​ អ៊ា​ម​ វ​ន្នី​ ពិត​ ជា​មាន​ទេព​កោសល្យ​ពី​កំណើត​ក្នុង​វិស័យ​ សិល្បៈ​ទាំង​និពន្ធ​បទ​ចម្រៀង​ ទំនុកច្រៀង​ បទ​ភ្លេង​ រួម​ទាំង​ការ​ប្រើ​ពាក្យពេចន៍​បាន​ ធ្វើ​ឱ្យ​ឆក់​បេះដូង​ទស្សនិកជន​ តាម​រយៈ​ ការ​និពន្ធ​ផ្ដិត​ជាប់​នូវ​ទិដ្ឋភាព​ការ​រស់នៅ​ពិតៗ​របស់​ខ្លួន​ក៏​ដូច​ជា​ទំនៀមទម្លាប់​នៃ​ការ​រស់នៅ​របស់​អ្នក​ទឹកដី​ខេត្ដបាត់ដំបង​ដែល​ជា​ជង្រុក​ស្រូវ​នះ​ជាដើម​ ។​ ​

ទស្សនិកជន​ជា​ច្រើន​បាន​និយាយ​តៗ​ គ្នា​នឹង​បាន​ទុក​នៅ​ក្នុង​ដួងចិត្ដ​របស់​ខ្លួន​ថា​ “​អ៊ា​ម​ វ​ន្នី​ ពិត​ណាស់​គេ​សម​នឹង​ទទួល​ ជ័យ​លា​ភី​ជា​ម្ចាស់​ពានរង្វាន់​ Cambodian​ Idol​ ដ៏​ពិតប្រាកដ​មែន​”​ ។​ បើ​ទោះជា​រូប​ គេ​មិន​អាច​បង្ហាញ​សមត្ថភាព​នៃ​មរតក​ សំនៀង​ឱ្យ​បាន​ក្រអួន​ក្រអៅ​ ពីរោះ​រណ្ដំ​ ដូច​អធិរាជ​សំឡេង​មាស​ ស៊ិ​ន​ ស៊ី​សា​មុត​ ឬ​ក៏​សិល្បៈ​អ្នកចម្រៀង​ចាស់ៗ​ជំនាន់​មុន​ ក៏​ដោយ​ ប៉ុន្ដែ​សមត្ថភាព​ អ៊ា​ម​ វ​ន្នី​ នា​ ពេល​នេះ​អាច​ទទួលយក​បាន​សម្រាប់​ជា​ ការ​ជួយ​បណ្ដុះបណ្ដាល​បំពេញបន្ថែម​ពី​ អ្នកមាន​ទេព​កោសល្យ​ដើម្បី​ឱ្យ​រូបគេ​ ក្លាយ​ទៅ​តារាចម្រៀង​អាជីព​ដ៏​ល្បី​នា​ សម័យ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ​

សបា្ដហ៍​ទី​៣​កន្លង​ទៅ​បន្ទាប់​ពី​កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ បាន​ប្រើ​ពាក្យ​យ៉ាង​ ស្រទន់​ថា​លង់​និង​សំឡេង​ហើយ​នៅ​យប់​ នេះ​…​លង់​ និង​សំឡេង​របស់​ វ​ន្នី​ …​ វ​ន្នី​ បាន​បកស្រាយ​មួយ​បទ​នេះ​គឺ​នាង​ខ្ញុំ​ពេញចិត្ដ​និង​ សំឡេង​របស់​ វ​ន្នី​ ខ្លាំង​ណាស់​ ។​ ក្រៅពី​កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ គាំទ្រ​គឺ​ មាន​គណៈកម្មការ​៣​នាក់​ទៀត​ គឺ​លោក​ ព្រាប​ សុវត្ថិ​ លោក​ ណុ​ប​ បា​យ៉ា់​រិ​ទ្ធ​,​ និង​ លោក​ ឆ​ន​ សុ​វ​ណ្ណា​រាជ​ សុទ្ធតែ​បាន​ស្ងើច​ សរសើរ​ពី​សមត្ថភាព​របស់​បេក្ខជន​រូប​ នេះ​ដូចៗ​គ្នា​ ថែម​ទាំង​ជូនពរ​ឱ្យ​ វ​ន្នី​ បន្ដ​ ជាប់ៗ​នៅ​សបា្ដហ៍​ក្រោយៗ​ទៀត​។​

​ថ្មីៗ​កន្លង​ទៅ​នេះ​បទ​ចម្រៀង​មួយ​បទ​ មាន​ចំណងជើង​ថា​ “​គន្ធបុប្ពា​មហា​ សណ្ដោស​”​ ត្រូវ​បាន​និពន្ធ​ដោយ​បេក្ខជន​ អ៊ា​ម​ វ​ន្នី​ កាលពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​មាន​ន័យ​បម្រើ​ជា​ប្រយោជន៍​ រួម​ទៅ​ដល់​សង្គម​ហើយ​បទ​ចម្រៀង​នេះ​ផង​ដែរ​បាន​និយាយ​រៀបរាប់​អំពី​គុណ​ បុណ្យ​របស់​មន្ទីរពេទ្យ​គន្ធបុប្ពា​ដែល​កំពុង​រង​នៅ​ការ​ខ្វះខាត​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ ពី​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ក៏​ត្រូវ​បានក​ម្លោះ​ អ៊ា​ម​ វ​ន្នី​ ប្រគល់​ជូន​ជា​អំណោយ​ ទៅ​ដល់​ខាង​មន្ទីរពេទ្យ​គន្ធបុប្ពា​ជា​ផ្លូវការ​រួច​ហើយ​ដែរ​ ។​ ​

ទស្សនិកជន​ក្នុង​និង​ក្រៅប្រទេស​ បាន​ ទន្ទឹង​រង​ចាំ​ដោយ​អន្ទះសា​សម្រាប់​ការ​ ចូលរួម​គាំទ្រ​ទៅ​កាន់​បេក្ខជន​ អ៊ា​ម​ វ​ន្នី​ នា​យប់​ថ្ងៃអាទិត្យ​ ទី​២៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​និង​សបា្ដហ៍​ក្រោយៗ​ទៀត​ដើម្បី​ឱ្យ​ វ​ន្នី​ ក្លាយជា​ម្ចាស់​ពាន់រង្វាន់​ Cam-bodian​ Idol​ របស់​ស្ថានីយទូរទស្សន៍​ ហង្ស​មាស​ដ៏​ស័ក្ដិសម​បំផុត ៕

seevanny1ឪក-សុគន្ខកញា1

...

ដោយ៖ សុខ​ ខេ​មរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print