កំពូល​កូន​ល្អ​រក​លេខ​ដាក់​គ្មាន​ម្ដាយ​ស្ដីឱ្យ​ពីរ​បី​ម៉ាត់​ដុត​ផ្ទះ​ឆេះ​អស់​២​ខ្នង​

ចែករំលែក៖

ខេត្ដបាត់ដំបង៖​ កំពូល​កូន​ដ៏​ល្អ​រក​ លេខ​ដាក់​គ្មាន​ម្នាក់​ ព្រោះតែ​ខឹង​នឹង​ ម្ដាយ​ណែនាំ​ស្ដីប្រដៅ​តិចតួច​ក៏​យក​ សាំង​ចាក់​ដុត​ផ្ទះ​ឆេះ​អស់​២​ខ្នង​បង្ក​ឱ្យ​អ្នក​ ភូមិ​រត់​ជាន់​ជើង​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​កណ្ដាល​ ស្ទឹង​ ឃុំ​អណ្ដើ​ត​ហែប​ ស្រុក​រតន​មណ្ឌល​ ខេត្ដបាត់ដំបង​ ។​ ​

BB_Fire

បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ កូន​ដែល​ ដុត​ផ្ទះ​ខ្លួនឯង​ខាន​ជ្រក​នេះ​ឈ្មោះ​ ង៉ែត​ ចំរើន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ ភូមិ​កណ្ដាលស្ទឹង​ ឃុំ​អណ្ដើ​ត​ហែប​។​ អ្នក​ ភូមិ​បានឱ្យ​ដឹង​ទៀត​ថា​ កូនប្រុស​ដែល​ ដុត​ផ្ទះ​ខាងលើ​នេះ​ជា​មនុស្ស​មើលទៅ​ ដូច​ជា​មិនសូវ​គ្រប់ទឹក​និង​មាន​សភាព​ ដូន​ជា​មនុស្ស​កើត​ជំងឺសរសៃប្រសាទ​។​

​បើ​តាម​ក្រុម​គ្រួសារ​ដែល​រង​អគ្គិភ័យ​ ភ្លើង​ឆេះ​ផ្ទះ​នេះ​បង្ហើប​ថា​ នៅ​មុន​ពេល​ ហេតុ​ម្ដាយ​បាន​ស្ដីបន្ទោស​ឱ្យ​កូន​បន្ដិច​ បន្ដួច​កុំឱ្យ​ធ្វើ​ស្អី​ផ្ដេសផ្ដាស​បន្ដ​ទៀត​នៅ​បន្ទាប់​ពី​ម្ដាយ​បានដឹង​ថា​ កូនប្រុស​ម្នាក់​ នេះ​ទៅ​មាន​បំណង​លួច​គោ​គេ​ហើយ​ ពេល​បានដឹង​ដំណឹង​នេះ​គាត់​ក៏​បាន​ទៅ​ អង្វរ​និង​សុំ​លោះ​កូន​មក​ផ្ទះ​វិញ​។​ លុះ​មុន​ ពេល​កូនប្រុស​ដុត​ផ្ទះ​ចោល​គាត់​បាន​ស្ដី​ ប្រដៅ​កូន​កុំ​​ឱ្យទៅ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទៀត​ ហើយ​ប្រសិនបើ​និយាយ​ស្ដាប់​គ្នា​មិន​បាន​ ទេ​នោះ​គាត់​នឹង​កាត់កាល់​ចោល​ ព្រម​ទាំង​ឈប់​ឱ្យ​នៅផ្ទះ​ជាមួយ​ថែម​ទៀត ​។​ ក្រោយ​ពី​រូប​គាត់​ជា​ម្ដាយ​ប្រដែប្រដៅ​ ចង់ឱ្យ​កូន​ធ្វើ​អ្វី​ល្អៗ​រួច​ហើយ​នោះ​គាត់​ក៏​បាន​ចេញពីផ្ទះ​ទៅ​ផ្សារ​ដើម្បី​ទិញ​ម្ហូប​ ខណៈនោះ​កំពូល​កូន​ដែល​រក​លេខ​ដាក់​ គ្មាន​នេះ​បាន​យក​សាំង​ចាក់​ដុត​ផ្ទះ​ឆេះ​ ខ្ទេច​តែ​ម្ដង​ ។​ ​

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ ដឹង​ទៀត​ថា​ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ មិន​បាន​យក​អ្វី​នៅ​ក្នុងផ្ទះ​បាន​បន្ដិច​នោះ​ ទេ​ ហើយ​គ្រឿងសង្ហារិម​មួយ​ចំនួន​ធំ​ ព្រមទាំង​សម្ភារ​ផ្សេងៗ​រង​ការ​ឆេះ​ទាំង​ ស្រុង​សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៦​ម៉ឺន​ ដុល្លារ​អា​មេ​រិ​ក​ ។​ ​

ចំពោះ​ករណី​ខាងលើ​នេះ​គេ​នៅ​ពុំ​ទាន់​ ដឹង​ថា​ សមត្ថកិច្ច​នឹង​ចាត់ការ​ទៅ​លើ​ ជន​បង្ក​អគ្គិភ័យ​ដុត​ផ្ទះ​ខ្លួនឯង​យ៉ាងណា​ នោះ​ទេ​ គ្រា​ដែល​អ្នក​ភូមិ​មួយ​ចំនួន​ធំ​ បាន​អះអាង​ថា​ ជនសង្ស័យ​ជា​មនុស្ស​ មាន​ជំងឺសរសៃប្រសាទ​។​ ក៏​ប៉ុន្ដែ​អ្នក​ភូមិ​ មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​ បើ​ជន​ សង្ស័យ​មាន​ជំងឺសរសៃប្រសាទ​មែន​ នោះ​គេ​(​ជនសង្ស័យ​)​មិន​ចេះ​មាន​ដៃ​ មាន​ជើង​នោះ​ទេ​ ។​

ដូច្នេះ​ចង់​មាន​ជំងឺ​ សរសៃប្រសាទ​ឬ​គ្មាន​ជំងឺ​ក៏​ដោយ​សមត្ថកិច្ច​ត្រូវ​តែ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ដើម្បី​ជៀសវាង​បង្ក​ ហេតុ​ផ្សេងៗ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ភូមិ​មានការ​ភ័យ​ខ្លាច​នៅ​​ថ្ងៃ​អនាគត​ ៕​

BB_Fire1

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print