ស្វាយរៀង៖ នៅវេលាម៉ោង៨ៈ០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ស្រុករមាសហែក បាននឹងកំពុងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលសិស្សានុសិស្សទទួលបានជ័យលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ ស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកលោកស្រី អស់លោក លោកស្រី អ្នកនាងកញ្ញា សិស្សានុសិស្សប្រមាណជិត២០០នាក់។







