​ លោកទាវ ម៉ែន សំអន៖ ចុះពិនិត្យសមិទ្ធផលនានា វត្ដសុវណ្ណគិរីបឹងដែង ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់​​វិស័យ​ព្រះពុទ្ធសាសនា

ចែករំលែក៖

កំពង់ចាម៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច តំណាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត​ប៊ុន​រ៉ានីហ៊ុនសែន បានចុះពិនិត្យសមិទ្ធផលនានា នៅវត្ដសុវណ្ណគិរីបឹងដែង (ហៅវត្ដផ្កាឈូកមាស) និងជូប​សំណេះ​សំណាល ជាមួយប្រជាពលរដ្ឋ៥០០នាក់ ស្ថិនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម  
ដើម្បី ​​​ដាក់ឲ្យ​បង​ប្អូនប្រជាពលរដ្ឋប្រើប្រាស់ តាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ព្រោះកន្លង​មក​សមិទ្ធ​ផលនានា ស្ថិតនៅវត្ដ សុវណ្ណគិរីបឹងដែងនេះ ត្រូវបានបំផ្លិច បំផ្លាញ ស្ទើរទំាងស្រុង ក្នុងជំនាន់ របប​ប៉ុល​ពត ទើបពុទ្ធបរិស័ទ រួមជាមួយ​លោកជំទាវ ម៉ែន សំអន និងមន្រ្ដីរាជការ សប្បុរសជន ជិត​ឆ្ងាយ បានផ្ដល់​ថវិកា​ចូលរួម​ បរិច្ចាក ដើម្បីជួសជុលឡើងវិញ ដោយអ្នកស្រុក កំពង់ចាម មានជំនឿយ៉ាង​ខ្លំាងតែងតែ​ទៅ​គោរព្ធបូជាបន់ស្រន់សុំសេចក្ដីសុខ សេក្ដីចម្រើន ដែលអ្នក ស្រុកជឿថា​ពូកែ​ស័ក្ដិសិទ្ធិ ក្នុងពាក្យសម្ប​ថ​ចំពោះ​អ្នកណាមួយ ដែលក្បត់មិនស្មោះត្រង់ និងខ្លួនឯងត្រូវវិនាស ។

     ក្នុងពិធីចុះពិនិត្យសមិទ្ធផលនានា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នំា ២០១៥ លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖ វត្ដវត្ដសុវណ្ណគិរីបឹងដែង (ហៅវត្ដផ្កាឈូកមាស) ត្រូវបានជួសជុលឡើងវិញ តាមសុំណូមពរ​របស់ប្រជាពលរដ្ឋ ព្រោះទីអារាមនៅវត្ដនេះត្រូវបានបំផ្លិចបំផ្លាញ ខូចខាតស្ទើទំាងស្រុង កាល​ពីរបបខ្មែ​រ​ក្រហម បច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋតែងតែ មកគោរព្ធបូជា បន់ស្រន់​ តាមជំនឿ​សាស​នា ប្រពៃណី​ដូនតា សុំសេចក្ដីសុខ សេចក្ដីចម្រើន ដែលប្រជាពលរដ្ឋមានជំនឿពូកែ​ស័ក្ដិ​សិទ្ធិតំាងពីសម័យដើម​មក​ម្លះ ។ លោកជំទាវបន្ដថា៖ កន្លងមកលោកស្រីតែង​តែ​មក​ទីនេះ ហើយបានឃើញប្រជាពលរដ្ឋ​ជាច្រើន​មក​ធ្វើ​​បុណ្យ និងមកបន់ស្រន់តែមិន សមជាកន្លែង ដែលសមគួរ ទីនេះត្រូវបានបាក់បែកខូចខាត ស្ទើរទំាង​ស្រុងតំាងពីសម័យ សង្គ្រាម ដូច្នេះលោកស្រី និងមន្ដ្រីរាជការ ពុទ្ធបរិស័ទបាន​សម្រេច​ចិត្ដគៀង​គររក​សប្បុរសជន ជិត​ឆ្ងាយ ដើម្បីនំាយកថវិកាមកចូលរួមជួសជុល ឲ្យមានសោភ័ណ្ឌភាពស្អាត ក្លាយជា​តំបន់​​ទេសចរណ៏ ដ៏សំខាន់ សំរាប់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ មកទស្សនា កំសាន្ដផងដែរ និង​ជាពិសេស​ទៀត​ដើម្បីឲ្យសាក​សមជា​កន្លែងសក្ដិការៈបូជាតាមប្រពៃណីសាសនានៃយើង។ លោកជំទាវបន្ដថា៖ វត្ដ​សុវណ្ណគិរីបឹងដែង ត្រូវបាន​ជួសជុលឡើង ​វិញតាមរ​ច​នា​បទ​ បែបបុរាណខ្មែរ ដោយបានកសាង វិមាន លោកតាបឹងដែង១អង្គ លោកយាយបឹងដែង១អង្គ សាលាឆាន់១ខ្នង, រោងវេ​ទិការ​​១ខ្នង,កុដិ២ខ្នង,បុស្បុក ៨ ,សិលាចារិក១ផ្ទំាង ,រូបនរៈសឹង្ហ៨ ធ្វើអំពិថ្មភក់ ,អណ្ដូងទឹកស្អាត​ចំនួន២ ,បង្គោលភ្លើង ,ក្លោងទ្វាវត្ដ ,ដង​ទុង១គូរ និងចាក់សាបទី​ធ្លាជុំវិញវត្ដ ព្រោះវត្ដនេះត្រូវបានក៏កើតឡើងតំាង​ពីឆ្នំា១៨៨៥មកម្លះ។​ក្នុងរបបរប៉ុលពតត្រូវបានបំផ្លិចបំផ្លាញទំាងស្រុងក្រោថ្ងៃរំដោះ៧មការមកប្រជាពលរដ្ឋក៏បាននំាគ្នាចូលរួមកសាងឡើវិញ ​ដោយបានចាប់ផ្ដើម​ជួស​ជុល កសាងតំាងពី ខែកញ្ញាឆ្នំា២០១៣ រហូត​មកដល់ថ្ងៃនេះ សមិទ្ធលផលនានា ត្រូវបានសម្រេច៨០​ភាគរយ​ហើយ​ ។  

 ​ លោកជំទាវ ក៍បានថ្លែងនូវការអរគុណចំពោះសម្តេចតេជោហ៊ុន សែននិងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងសប្បុរជន ក្នុងក្រៅប្រទេសដែលបានចូលរួម​ឧបត្ថ​ម្ភគាំ​ទ្រក្នុងការជួយ ជ្រុមជ្រែង​កសាង នូវទួលប្រាសាទព្រះអង្គតុលាការនេះ តាមទំនាមទម្លាប់ ប្រពៃណីនៃសាសនារបស់យើង ។ តំបន់​នេះនិងក្លាយជា​ទី កន្លែងទេសចរណ៍ មួយ​ដ៍សំ​ខាន់​សម្រាប់ភ្ញៀវជាតិ អន្ដរជាតិចូល​មកទស្ស​នាកំសាន្ដ​ នៅទីនេះនាថ្ងៃអនាគតជាក់ជាពុំខាន ព្រោះកន្លែងនេះជាទីទួល ដែលមានបារមីដូនតា​គោរព្ធបូជាដ៍ពូកែ​ស័ក្ដិ​សិទ្ធិលោកស្រី​សង្ឃឹម​​ថា​តំបន់នេះប្រាកដ ក្លាយជាកន្លែងទេសចរដ៍​សំខាន់បំផុត​ទៅ​​ថ្ងៃអនា​គត ៕ ​​​ ​ ​ ​ ​​​​ ​ ដោយ៖ សំរិត  

   

  

  

  

  

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print