កម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនមន្រ្តីអង្គរក្សម្នាក់ពេលផ្ទុះអាវុធមួយគ្រាប់ ក្នុងហាងលក់គ្រឿងក្លែម យីហោ3M

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីងបន្ទាប់ពីមានភ្ញៀវដែលចូលទៅផឹកសីុ ក្នុងហាងលក់គ្រឿងក្លែម យីហោ3M រត់ចែកជេីងគ្នាដោយមានអ្នកខ្លះមិនទាន់គិតលុយផងនោះ​ ខណៈដែលមន្រ្តីអង្គរក្សម្នាក់ផឹកសីុស្រវឹង ដកកាំភ្លេីងបាញ់មេឃមួយគ្រាប់លេងកំដរអារម្មណ៍ គាប់ជួនកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតនៅក្បែរនោះចាប់ក្របួចជាប់ ។

IMG_1522.JPG

ករណីខាងលេីនេះ បានកេីតឡេីងកាលពីវេលា ម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៥ នៅចំនុចហាងលក់គ្រឿងក្លែម យីហោ3M ផ្លូវ៤៩កែង១៤៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ជនបង្កឈ្មោះ ឃឺថារះ ប្រាចក ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្រ្តីកងអង្គរក្ស ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅពេលកេីតហេតុ គឺជនបង្កនិងបក្ខពួកម្នាក់ទៀតបាននាំគ្នាចូល ផឹកស៊ីក្នុងហាងខាងលេីនេះ រហូតដល់ម៉ោង ប្រហែល១១យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ស្រាប់តែមួយសន្ទុះក្រោយមក មិនដឹងជាមានរឿងអ្វីទេភ្លាមនោះជនបង្កបានដកកាំភ្លេីងខ្លី ម៉ាកG.LOCK19 បាញ់១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

បន្ទាប់ពីមានការបាញ់បោះសេរីរួចហើយគេឃើញកម្លាំងអាវុធខណ្ឌដូនពេញចុះមកភ្លាមៗ ដោយចាប់ឃាត់ខ្លួនជនបង្កដែល ជាមន្រ្តីអង្គរក្សហើយបញ្ជូនទៅកាន់អាវុធហត្ថខណ្ឌដូនពេញភ្លាមៗផងដែរ ។

វត្ថុតាងចាប់យកអាវុធខ្លីម៉ាកG.LOCK19 ចំនួន០១ដេីម មានបង់០៣ ហេីយមានគ្រាប់ពេញទាំងអស់ម៉ូតូ០១គ្រឿងម៉ាក CBR ពណ៏ក្រហម គ្មានស្លាកលេខទូរស័ព្ទម៉ាកអាយហ្វូនសិច ចំនួន០២គ្រឿងខ្សែក ធ្វេីពីលោហះធាតុពណ៏ទង់ដែងចំនួន០១ខ្សែលុយចំនួន៣៨មឺុនរៀល ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បី សាកសួរនិងកសាង សំណុំរឿងបញ្ជូនបន្តទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

IMG_1524.JPG

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print