លោក​ទាវ​ ម៉ែ​ន​ សំ​អន​៖​ ចុះ​ពិនិត្យ​សមិទ្ធផល​នានា​ វត្ដ​សុវណ្ណ​គិរី​បឹង​ដែង​ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិស័យ​ព្រះពុទ្ធ​សាសនា

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ ជាមួយ​រដ្ឋសភា​ ព្រឹទ្ធ​ សភា​ និង​អធិការកិច្ច​ តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ និង​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ បាន​ចុះ​ពិនិត្យ​សមិទ្ធផល​នានា​ នៅ​វត្ដ​សុវណ្ណ​គិរី​បឹង​ដែង​ (​ហៅ​វត្ដ​ផ្កាឈូក​មាស​)​ និង​ជូ​ប​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​៥០០​នាក់​ ស្ថិ​នៅ​ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ដកំពង់ចាម​ ។

IMG_4680

​ដើម្បី​ ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ តាម​គន្លង​ ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ព្រោះ​កន្លង​មក​សមិទ្ធផល​នានា​ ស្ថិត​នៅ​វត្ដ​ សុវណ្ណ​គិរី​បឹង​ដែង​នេះ​ ត្រូវ​បាន​បំផ្លិច​ បំផ្លាញ​ ស្ទើរ​ទាំងស្រុង​ ក្នុង​ជំនាន់​ របប​ប៉ុ​ល​ពត​ ទើប​ពុទ្ធបរិស័ទ​ រួម​ជាមួយ​លោកស្រី​ ម៉ែ​ន​ សំ​អន​ និង​មន្ដ្រីរាជការ​ សប្បុរសជន​ ជិត​ឆ្ងាយ​ បាន​ផ្ដល់​ថវិកា​ចូលរួម​ បរិ​ច្ចាក​ ដើម្បី​ជួសជុល​ឡើង​វិញ​ ដោយ​អ្នកស្រុក​ កំពង់ចាម​ មាន​ជំនឿ​យ៉ាង​ខ្លាំង​តែងតែ​ទៅ​គោរ​ព្ធ​បូជា​បន់ស្រន់​សុំ​សេចក្ដីសុខ​ សេ​ក្ដី​ចម្រើន​ ដែល​អ្នក​ ស្រុក​ជឿ​ថា​ពូកែ​ស័ក្ដិសិទ្ធិ​ ក្នុង​ពាក្យ​សម្បថ​ចំពោះ​អ្នក​ណាមួយ​ ដែល​ក្បត់​មិន​ស្មោះត្រង់​ និង​ខ្លួនឯង​ត្រូវ​វិនាស​ ។​ ​

ក្នុង​ពិធី​ចុះ​ពិនិត្យ​សមិទ្ធផល​នានា​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​ បញ្ជាក់​ថា​៖​ វត្ដ​វត្ដ​សុវណ្ណ​គិរី​បឹង​ដែង​ (​ហៅ​វត្ដ​ផ្កាឈូក​មាស​)​ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ តាម​សុំ​ណូ​ម​ពរ​របស់​ប្រជាពលរដ្ឋ​ ព្រោះ​ទី​អារាម​នៅ​វត្ដ​នេះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ ខូចខាត​ស្ទើ​ទាំងស្រុង​ កាលពី​របប​ខ្មែរក្រហម​ បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​តែងតែ​ មក​គោរ​ព្ធ​បូជា​ បន់ស្រន់​ តាម​ជំនឿ​សាសនា​ ប្រពៃណី​ដូនតា​ សុំ​សេចក្ដីសុខ​ សេចក្ដីចម្រើន​ ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​ពូកែ​ស័ក្ដិសិទ្ធិ​តាំងពី​សម័យ​ដើម​មក​ម្លះ​ ។​ ​

លោកស្រី​បន្ដ​ថា​៖​ កន្លង​មក​លោកស្រី​តែងតែ​មក​ទី​នេះ​ ហើយ​បានឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ធ្វើបុណ្យ​ និង​មក​បន់ស្រន់​តែ​មិន​ សមជា​កន្លែង​ ដែល​សមគួរ​ ទី​នេះ​ត្រូវ​បាន​បាក់បែក​ខូចខាត​ ស្ទើរ​ទាំងស្រុង​តាំងពី​សម័យ​ សង្គ្រាម​ ដូច្នេះ​លោកស្រី​ និង​មន្ដ្រីរាជការ​ ពុទ្ធបរិស័ទ​បាន​សម្រេចចិត្ដ​គៀងគរ​រក​សប្បុរសជន​ ជិត​ឆ្ងាយ​ ដើម្បី​នាំ​យក​ថវិកា​មក​ចូលរួម​ជួសជុល​ ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​ ក្លាយជា​តំបន់​ទេសចរ​ណ៏​ ដ៏​សំខាន់​ សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ មក​ទស្សនា​ កំសាន្ដ​ផង​ដែរ​ និង​ជា​ពិសេស​ទៀត​ដើម្បី​ឲ្យ​សាក​សមជា​កន្លែង​សក្ដិ​កា​រៈ​បូជា​តាម​ប្រពៃណី​សាសនា​នៃ​យើង​។​ ​

លោកស្រី​បន្ដ​ថា​៖​ វត្ដ​សុវណ្ណ​គិរី​បឹង​ដែង​ ត្រូវ​បាន​ជួសជុល​ឡើង​ វិញ​តាម​រចនា​បទ​ បែប​បុរាណ​ខ្មែរ​ ដោយ​បាន​កសាង​ វិមាន​ លោកតា​បឹង​ដែង​១​អង្គ​ លោកយាយ​បឹង​ដែង​១​អង្គ​ សាលាឆាន់​១​ខ្នង​,​ រោង​វេទិការ​១​ខ្នង​,​កុដិ​២​ខ្នង​,​បុស្បុក​ ៨​ ,​សិលា​ចារិក​១​ផ្ទាំង​ ,​រូប​នរៈ​សឹ​ង្ហ​៨​ ធ្វើ​អំ​ពិ​ថ្មភក់​ ,​អណ្ដូងទឹក​ស្អាត​ចំនួន​២​ ,​បង្គោល​ភ្លើង​ ,​ក្លោ​ង​ទ្វា​វត្ដ​ ,​ដងទុង​១​គូរ​ និង​ចាក់សាប​ទីធ្លា​ជុំវិញ​វត្ដ​ ព្រោះ​វត្ដ​នេះ​ត្រូវ​បាន​ក៏​កើតឡើង​តាំងពី​ឆ្នាំ​១៨៨៥​មក​ម្លះ​។​ក្នុង​របបរ​ប៉ុ​ល​ពត​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​ក្រោ​ថ្ងៃ​រំដោះ​៧​មការ​មក​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចូលរួម​កសាង​ឡើ​វិញ​ ដោយ​បាន​ចាប់ផ្ដើម​ជួសជុល​ កសាង​តាំងពី​ ខែកញ្ញា​ឆ្នាំ​២០១៣​ រហូត​មក​ដល់​ថ្ងៃនេះ​ សមិទ្ធ​ល​ផល​នានា​ ត្រូវ​បាន​សម្រេច​៨០​ភាគរយ​ហើយ​ ។​ ​

លោកស្រី​ក៍បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ហ៊ុន​ សែន​ និង​សប្បុរ​ជន​ ក្នុង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ជួយ​ ជ្រុម​ជ្រែង​កសាង​ នូវ​ទួល​ប្រាសាទ​ព្រះ​អង្គ​តុលាការ​នេះ​ តាម​ទំនាមទម្លាប់​ ប្រពៃណី​នៃ​សាសនា​របស់​យើង​ ។​ តំបន់​នេះ​និង​ក្លាយ​ជាទី​ កន្លែង​ទេសចរណ៍​ មួយ​ដ៍​សំខាន់​សម្រាប់​ភ្ញៀវ​ជាតិ​ អន្ដរជាតិ​ចូល​មក​ទស្សនា​កំសាន្ដ​ នៅ​ទី​នេះ​នា​ថ្ងៃ​អនាគត​ជាក់​ជា​ពុំខាន​ ព្រោះ​កន្លែង​នេះ​ជាទី​ទួល​ ដែល​មាន​បារមី​ដូនតា​គោរ​ព្ធ​បូជា​ដ៍​ពូកែ​ស័ក្ដិសិទ្ធិ​លោកស្រី​សង្ឃឹមថា​តំបន់​នេះ​ប្រាកដ​ ក្លាយជា​កន្លែង​ទេសចរ​ដ៍​សំខាន់​បំផុត​ទៅ​ថ្ងៃ​អនាគត​ ៕

IMG_4677IMG_4676IMG_4674IMG_4675IMG_4670IMG_4679IMG_4671IMG_4678IMG_4683IMG_4682IMG_4681

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print