បើកបរ​ល្បឿ​ង​លឿន​ជ្រុល​បុក​រះ​ម៉ូតូ​ និង​រថយន្ត​៤​គ្រឿង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ នៅ​ខណ្ឌ​សែន​សុខ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ ចំណែក​ម៉ូតូ​ និង​រថយន្ត​៤​គ្រឿង​ផ្សេង​ទៀត​រង​ការ​ខូចខាត​បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រះ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​ ​

ជន​រង​គ្រោះ​ឈ្មោះ​ ធន់​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ និង​មានស្រុក​កំណើត​ភូមិ​តា​ហើរ​ ឃុំ​ថ្កូវ​ ស្រុក​កំពង់ត្របែក​ ខេត្តស្វាយរៀង​ ៕​

IMG-20150928-WA0026 IMG-20150928-WA0025IMG-20150928-WA0020 IMG-20150928-WA0000 IMG-20150928-WA0007 IMG-20150928-WA0024 IMG-20150928-WA0006 IMG-20150928-WA0025IMG-20150928-WA0023

...

ដោយ៖ តុង​ សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print