រថយន្ត​កាម​រី​បា​ឡែ​ន​បុក​រះ​ទ្រូងផ្លូវ​បាក់​អស់​៦​កង់​នៅ​ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ទំនង​អ្នកបើកបរ​ស្រវឹង​

ចែករំលែក៖

​ភ្នំពេញ​៖​ ផ្ទាំង​ថ្ម​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ​ចំនួន​៦​កង់​រង​នូវ​ការ​ខូចខាត​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១១​ និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ ត្រង់​ចំ​ណុ​ច​ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី​ បា​ឡែ​ន​១​គ្រឿង​។​

IMG-20150928-WA0031

​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ កាម​រី​បា​ឡែ​ន​១​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ភ្នំពេញ​2P-9760​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ ឈ្មោះ​ក្នុង​ទិស​ដៅ​លិចទៅ​កើត​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​គេ​ឃើញ​រថយន្ត​នោះ​រេ​ចង្កូត​ជ្រុល​ ទៅ​បុក​ផ្ទាំង​ថ្ម​ពុះ​ទ្រូង​ចែកផ្លូវ​បាក់​អស់​ចំនួន​៦​កង់​ និង​រថយន្ត​រង​នូវ​ការ​ខូចខាត​ទាំងស្រុង​ទៅ​មុខ​ លែង​រួច​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ធ្វើ​ ការ​ស្ទូច​រថយន្ត​បង្កហេតុ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរ​ បាល​រាជធានី​ភ្នំពេញ​ ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ចេញ​មុខ​ដោះស្រាយ​តាម​ច្បាប់​៕​

IMG-20150928-WA0032 IMG-20150928-WA0033

...

ដោយ៖ តា​ឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print