បុរសម្នាក់បត់ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តស្ពរ១គ្រឿងកៀបណ្តាលអោយដួលរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់និងនារីម្នាក់រងរបួសស្រាលខណៈដែលបត់ម៉ូតូមិនប្រយ័ត្នហើយក៏ត្រូវរថយន្តស្ពរកៀបណ្តាលអោយដួលរងរបួសធ្ងន់ស្រាលហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះភ្លាមៗ ។

20150928_001158

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចស្តប់រ៉ូ៧ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងម៉ាកស្គួបពី ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1CG-8313ដោយឌុបស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវភ្នំពេញហាណូយ (១០១៩)លុះមកដល់ចំណុចស្តប់រ៉ូ៧ ជនរងគ្រោះក៏បត់ស្តាំពេលនោះស្រាប់តែមានរថយន្តស្ពរ១គ្រឿង ពណ៍ខ្មៅ គ្មានស្លាកលេខបើកបរដោយបុរសជនបរទេសម្នាក់រួមដំណើជាមួយស្រីស្អាតម្នាក់ក្នុងទិសដៅពីលិចទៅកើតហើយបានកៀប៉ះដៃម៉ូតូបណ្តាលអោយបុរសដែលជាអ្នកឌុបរងរបួសសន្លាប់ស្តូកស្តឹងនិងស្ត្រីដែលជិះពីក្រោយរងរបួសស្រាល ។

ក្រោយកើតហេតុក៏មាននគរបាលចរាចរណ៍ចុះមកធ្វើការវស់វែងហើយភាគីខាងរថយន្តបានចេញថ្លៃព្យាបាលអោយទៅខាងភាគីរងគ្រោះចំនួន១៣០ដុល្លាដើម្បីបញ្ចប់រឿង៕

20150928_001039 20150928_001307 20150928_001312 20150928_001318

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print