ទៀតហើយបុរសម្នាក់ចងកសម្លាប់ខ្លួនព្រោះខូចចិត្តគូដណ្តឹងផ្តាច់ពាក្យនៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកនៅក្រោមដើមរាំងចំងាយ១២០០ម៉ែត្រពីផ្លូវលំក្នុងភូមិបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានទាំងព្រឹក ។

IMG-20150928-WA0049

ករណីចងកធ្វើអត្តឃាតនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចអូតាគាំ ស្ថិតក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ព្រឿង រើន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ-ឃុំ កើតហេតុខាងលើ មានស្រុកកំណើត ភូមិវាល ឃុំស្រុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីចងកធ្វើអត្តឃាត សមត្ថកិច្ចរកឃើញក្រដាសមួយសន្លឹកដែលជនរងគ្រោះសរសេរមានខ្លឹមសារថា «ក្រុមគ្រួសារអោយខ្ញុំសុំទោស អរគុណណាស់ អានាងពៅ.. ដោយឡែកពាក្យថា “អូនរី” ត្រូវបានជនរងគ្រោះសរសេរនៅក្នុងរូបបេះដូង» ដែលធ្វើអោយសមត្ថកិច្ចសន្និដ្ឋានថា ការសម្រេចចិត្តធ្វើអត្តឃាតនេះគឺដោយសាររឿងស្នេហា ។

លោក វេង កុសល នាយប៉ុស្តិ៍នគរបាលគគីរបានអោយដឹងថា បន្ទាប់ពីទទួលបានពត៍មាននគរបាលផ្នែកកោសល្យវិច្ឆ័យសហការជាមួយប៉ុស្តិ៍បានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការសាកសួររកមូលហេតុនៃការធ្វើអត្តឃាត ។ ការសម្រេចចិត្តចងក ក្រោមដើមរាំងនេះគឺដោយសារជនរងគ្រោះខូចចិត្តជាមួយគូដណ្តឹងផ្តាច់ពាក្យ ៕

IMG-20150928-WA0052 IMG-20150928-WA0057

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print