សមាជិកក្រុមប្រឹក្សាខណ្ឌស្នើអោយគណៈអភិបាលបំភ្លឺរឿងលក់ដីរដ្ឋ៣កន្លែង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសារពត៍មានចុះផ្សាយចោទប្រកាន់ថាអាជ្ញាធរខណ្ឌច្បារអំពៅលក់ដីរបស់រដ្ឋ រួមមានទីស្នាក់ការភូមិបឹងឈូក ទីតាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលនិរោធ និងដីអតីតសាលាសង្កាត់ក្បាលកោះ រួចមកបានធ្វើអោយ សមាជិកក្រុមប្រឹក្សាខណ្ឌ យកមកធ្វើជាប្រធានបទចោទសួរទៅគណៈអភិបាលអោយឆ្លើយបំភ្លឺជុំវិញការលក់ដោះដូរទីតាំងដីរដ្ឋទាំង៣កន្លែង។

20150928_090038

សំណើរអោយគណៈអភិបាលឆ្លើយបំភ្លឺនេះបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥  ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោកណុប ផា អភិបាលរងតំណាង លោកអភិបាលខណ្ឌ ,លោក-លោកស្រី ជាអភិបាលរងខណ្ឌ, លោកចៅសង្កាត់ទាំង៨ និងមន្ត្រីចំណុះ ជំនាយការិយាល័យជាច្រើនអ្នកទៀត ។

ទីតាំងដីរបស់រដ្ឋទាំង៣កន្លែងដែលមានតម្លៃខ្ពស់ស្ថិតនៅតំបន់ត្រូវប៉ាន  ហើយត្រូវសមាជិកក្រុមប្រឹក្សាខណ្ឌស្នើអោយគណៈអភិបាលឆ្លើយបំភ្លឺជុំវិញព័ត៍មានលក់ដោះដូរនោះ ,ទី១-ដីប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បើគិតពីតម្លៃនៅលើទីផ្សាជិត៣០ម៉ឺនដុល្លារ , ទី២-ដីទីស្នាក់ការភូមិបឹងឈូក ស្ថិតនៅពីមុខបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ បើគិតពីតម្លៃប៉ានស្មានជិតកន្លះលានដុល្លារ និងទី៣-ដីអតីតសាលាសង្កាត់ក្បាលកោះ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំផ្លូវកែង ឥឡូវ ត្រូវបានគេសាងសង់ជាកន្លែងលាងរថយន្តនិងម៉ូតូ នៅទល់មុខវត្តកៀនស្វាយក្នុង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ឆ្លើយតបទៅនិងការលើក ឡើងរបស់សមាជិកក្រុមប្រឹក្សាខណ្ឌពាក់ព័ន្ធទៅហ្នឹងការចោទថាគណៈអភិបាលលក់ដីរបស់រដ្ឋ , លោកណុប ផា អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបានធ្វើការបកស្រាយថា គណៈអភិបាលក៏បានទទួលព័ត៍មាននេះដែរតែនេះជាសិទ្ធិសេរីភាពរបស់អ្នកសារពត៍មានក្នុងការចុះផ្សាយ ។ សម្រាប់គណៈអភិបាល ពុំដែលមានគំនិតលក់ឬដោះដូរទីតាំងដីរបស់រដ្ឋទាំង៣កន្លែងនេះទេ  ពោលគឺរក្សាទុកនៅ ដដែលគ្រាន់តែថា ដីអតីតទី ស្នាក់ការបឹងឈូកនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំពីមុខបុរីប៉េងហួត ភាគីខាងបុរីខ្ចីធ្វើច្រកចូលបណ្តោះអាសន្នដោយមានកិច្ចសន្យាត្រឹមត្រូវជាមួយអាជ្ញាធរ ពេលណាផ្លូវជាតិលេខ១សាងសង់រួចរាល់អាជ្ញាធរនិងដកយកត្រឡប់មកវិញហើយភាគីខាងបុរីក៏បិទច្រកចេញ-ចូលបណ្តោះអាសន្ននេះដែរ ។ ចំពោះទីតាំងដីប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ១ដែរនោះ គឺគណៈអភិបាលមិន បានលក់ទេឥឡូវនេះបានជួល ផ្ទះមួយល្វែងធ្វើប៉ុស្តិ៍នគរបាលបណ្តោះអាសន្នពេលនេះគណៈអភិបាលកំពុងស្វែងរកជំនួយដើម្បីសាងសង់អគារប៉ុស្តិ៍រដ្ឋបាលថ្មីនៅទីតាំងចាស់ មិនមានការលក់ដោះដូរទេ ។ ដោយឡែកដីអតីតសាលាសង្កាត់ក្បាលកោះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខវត្តកៀនស្វាយក្នុងក៏គណៈ អភិបាលមិនបានលក់ដែរតែមានកិច្ចសន្យាអោយជួលបើកកន្លែងលាងរថយន្តនិងម៉តូ ។

លោកអភិបាលរងបានបន្តថា តាមការណែនាំរបស់លោក អភិបាលខណ្ឌកិច្ចសន្យាជួលដីបើកលាងរថយន្តនិងម៉ូតូនោះ មិនអោយលើស ពី៥ខែ ឡើយ និយាយរួម៥ខែធ្វើកិច្ចសន្យាម្តង ហើយគណៈអភិបាលនិងចុះទៅពិនិត្យករណីនេះ ៕

IMG-20150928-WA0026 (1) IMG-20150928-WA0027 (1) 20150928_090046 IMG-20150928-WA0028

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print