កំណាត់ឈើជាច្រើនរាប់រយក្រុមឈ្មួញលាក់ទុកនៅក្បែរគម្ពុធព្រៃក្រុមហ៊ុនម៉ាងយ៉ាងខេ នៅស្រុកវើុនសៃ

ចែករំលែក៖

ខេត្តរតនគិរី៖ គេប្រទះឃើញកំណាត់ឈើអាជា ក្លុំដែលមានមុខកាត់៣០x៤០ប្រវែង២.៥ម៉ែត្រទៅ៤ម៉ែត្រ ប្រភេទឈើសុក្រំលាក់នៅគម្ពុធព្រៃក្បែរដីសម្បទានសេដ្ឋកិច្ចកសិឧស្សាហកម្មដំណាំកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងខេ(ជនជាតិវៀតណាម) ដែលមានទីតាំងស្តិតនៅភូមិភ្នំកុក ឃុំហ្វាំង ស្រុកវើុនសៃ ខេត្តរតនគិរី ។

12071613_904622859592775_533396727_n

តាមប្រភពពីមេការឈ្មោះ ឃាង បានឲ្យដឹងថា ឈើដែលកំពុងធ្វើកម្មភាពនោះគឺឈើដែលនៅសេសសល់ក្នុងក្រុមហ៊ុមតែប៉ុណ្ណោះអាច្រៀកដោយម៉ាស៊ីនរ៉ៃខ្នាតយក្ខរាល់ថ្ងៃ ជាឈើចាស់ៗមានអាជ្ញាប័ណ្ណត្រឹមត្រូវបង់ពន្ធជូនរដ្ឋប្រចាំខែមិនដែលរំលងចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាននោះទេ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្តង ។

លោកមេការបន្តទៀតថា ប្រភេទឈើដែលកំពុងអាច្រៀកគឺសុទ្ទសឹងជាប្រភេទឈើលេខ២(ឈើក្រហម) ចំណែកឈើដែលប្រទះឃើញថាលាក់ទុកនៅគម្ពុធព្រៃរាប់រយកំណាត់ក្បែរដីក្រុមហ៊ុន លោកឆ្លើយថាអត់ដឹងពីណានោះទេបើចងធ្វើម៉េចធ្វើទៅ។ ទាក់ទិននឹងបញ្ហាខាងលើនេះលោក មូលសំវ៉ាង នាយផ្នែករដ្ឋបាលព្រៃឈើគ្រប់គ្រងចំនួន៣ស្រុកវើុនសៃ អូរជុំ និងតាវែង បានឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៧ខែកញ្ញឆ្នាំ ២០១៥នេះថា ឈើទាំងអស់នេះជាឈើចាស់ៗរបស់ក្រុមហ៊ុនទ្រីភាពដែលគេបោះបង់ចោលយូរមកហើយ ៕

12067294_904622866259441_207677189_n12083937_904622869592774_995266506_n

...

ដោយ៖ អ៊ុចសាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print