កាលពីថ្ងៃទី២៧ ខែកញ្ញា ពលរដ្ឋ កោះតៃវ៉ាន់ជិត៥.០០០នាក់ភាគច្រើនជាអ្នកទេសចរត្រូវបានជម្លៀសចេញពី កោះតូចៗនៅតៃវ៉ាន់ទៅកាន់តំបន់មានសុវត្ថិភាពក្រោយពេលប្រកាសពីខ្យល់ ព្យុះជាទ្រង់ទ្រាយធំគឺព្យុះសង្ឃរា Dujuan ដែលនឹងបកបោកចូលតៃវ៉ាន់ដីគោក បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅពេលដ៏ខ្លីខាង មុខនេះ។
តាមការព្យាករណ៍នៅវេលាម៉ោង ១៤និង៣០នាទី(ម៉ោងក្នុងតំបន់) ព្យុះ Dujuan មានល្បឿនខ្យល់រហូតដល់ទៅ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោងនៅចម្ងាយ ពីស្រុក Hualien ប្រមាណ៥៦០គីឡូ ម៉ែត្រនិងចម្ងាយពីកោះ IShigaki របស់ ជប៉ុនប្រមាណ៣៥០គីឡូម៉ែត្រ ។
នៅវេលាម៉ោង១១ថ្ងៃព្រឹក ថ្ងៃទី២៨ ខែកញ្ញាព្យុះឌុញាុនមានចម្ងាយតែ២១០គីឡូម៉ែត្រប៉ុណ្ណោះពីកោះ Hualien ។ អ្នកនាំពាក្យមជ្ឈមណ្ឌលព្យាករណ៍អាកាស ធាតុតៃវ៉ាន់បានបញ្ជាក់ថា ព្យុះ Dujuan អាចក្លាយជាព្យុះទ្រង់ទ្រាយធំបំផុតវាយ ប្រហារតៃវ៉ាន់អាស្រ័យទៅលើការវិវឌ្ឍន៍ នៃខ្យល់ព្យុះ។
តាមរូបភាពផ្កាយរណបង្ហាញឱ្យឃើញ ថាព្យុះ Dujuan វាយប្រហារចូលកោះ Ishigaki របស់ជប៉ុននៅថ្ងៃទី២៨ ខែ កញ្ញានិងវាយប្រហារចូលដីគោកកោះ តៃវ៉ាន់នៅយប់ថ្ងៃដដែល។ ខ្យុះ Dujuan នឹងវាយប្រហារចិនដីគោកនាថ្ងៃទី២៩ ខែកញ្ញាក្រោយឆ្លងកាត់កោះតៃវ៉ាន់។
ក្រសួងព្យាករណ៍អាកសធាតុជប៉ុនបាន ឱ្យដឹងថា ព្យុះខាងលើអាចបង្កឱ្យមាន រលកសមុទ្រធំៗមានកម្ពស់ដល់ទៅ១៣ម៉ែត្រ ។ មកទល់ពេលនេះព្យុះ Dujuan មិនទាន់បង្កឱ្យមានការខូចខាតទ្រព្យ សម្បត្ដិឬអាយុជីវិតមនុស្សនៅឡើយ។
តាមមន្ដ្រីជប៉ុនបានឱ្យដឹងថា នៅ ពេលនេះជើងហោះហើរចំនួន៣ក៏ត្រូវ បានលុបចោល ។ លើសពីនេះទៅទៀត ព្យុះនេះអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង បាក់ដីផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី