នគរបាលខេត្តត្បូងឃ្មុំបង្ក្រាប​សង្វៀន​បញ្ជល់​មាន់ ឃាត់ខ្លួន​មនុស្ស​៤​នាក់ និង​ម៉ូតូ​៤៩​គ្រឿង នៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការងផែនព្រហ្មទណ្ឌបានឲដឹងថា ទីតាំង​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​​មួយ​កន្លែង​ ដែលបើក​លេង​លួចលាក់​នោះ ត្រូវ​បានបង្រ្កាប។ ហើយប្រតិបត្តការនេះធ្វើរឡើងកាលវេលាម៉ោង ១១,៤៥នាទី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងដឹកនាំដោយ លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត រួម​នឹង​សមត្ថកិច្ច​ជំនាញជា​ច្រើន​នាក់​។

IMG_1767.JPG

លោកបានបន្តឲដឹងថា ក្នុងនោះសម្មត្ថកិច្ចនគរបាលខេត្ត បាន​ធ្វើរឃាត់​មនុស្ស​ចំនួន​៤​នាក់ និង​ដកហូត​ម៉ូតូ​៤៩​គ្រឿង និងសំភារះបំរើការឲប្រព្រឹត្តបទល្មើសនេះជាច្រើនមុខទៀត ។

ចំពោះអ្នកលេងល្បែងបញ្ជល់មាន់ទាំង៤​នាក់ ទី១-​ឈ្មោះ ញ៉េ​ប ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សុខា ឃុំ​ក្រែក ស្រុក​ពញាក្រែក​, ២-​ឈ្មោះ ហៃ ណា​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក​, ៣-​ឈ្មោះ ម៉ៅ ម៉ា​ន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នក​ទី​២ និង​៤-​ឈ្មោះ ម៉​ល់ លី​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ។

លោកស្នងការងក៏បានបញ្ជាក់ឲដឹងដែរថា ករណីនេះបច្ចុប្បន្ន វត្ថុ​តាង និងអ្នកលេង​ទាំងអស់​ត្រូវ​បាន​នាំ​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក រងចាំកសាងសំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដោយ​តំរូវ​ឲ្យ​ម្ចាស់​ម៉ូតូ​នីមួយ​ៗ​ត្រូវ​ចូលខ្លួន​មក​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់ និង​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​មិន​ឲ្យ​មាន​លេង​ជា​បន្ត​ទៀត ៕

IMG_1762.JPG IMG_1760.JPG IMG_1766.JPG

...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print