ប្លន់ទាំងកណ្តាលថ្ងៃត្រង់ទៀតហើយនៅខណ្ឌពោធិ៍សែនជ័យភ្ជង់យកម៉ូតូហុងដាសេ១២៥ពីយុវជនម្នាក់គេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូPCX មួយគ្រឿងបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាសេ១២៥ពីយុវជនម្នាក់គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈជនរងគ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភ័ក្រ កាលពីវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលំភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

image4 (1)

ជនរងគ្រោះមានឈ្មោះ វណ្ណ: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខាងខេត្តតាកែវ ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុរូបគេបានជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-5475  ចេញពីផ្ទះជួល ឆ្ពោះទៅលេងផ្ទះមិត្តភ័ក្រ នៅភូមិត្រពាំងជ្រៃ លុះជិះទៅដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស មិនចាំស្លាកលេខជិះមកស្ទាក់មុខ ហើយមានជនសង្ស័យម្នាក់ចុះមកចាប់ដៃម៉ូតូជាប់ រួចវាយក្បាលមួយដៃ គម្រាមយកម៉ូតូ ពេលនោះរួបគេបំរុងនិងតដៃស្រាប់តែជនសង្ស័យ ដកកាំភ្លើងខ្លីតាមដៃអាវ ទើបធ្វើអោយរូបគេមិនហានរួច ជនសង្ស័យក៏ឡើង ម៉ូតូជិះរត់គេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កាកាបខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា ។

គួរបញ្ជាក់ផងដែរថានៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យតែងតែមានក្រុមចោរប្លន់ប្រដាប់អាវុធប្លន់យកម៉ូតូប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃអស់ជាច្រើនគ្រឿងមកហើយ តែមិនដែលឃើញសមត្ថកិច្ចចាប់បានម្តងឡើយ ៕

image3 (1)image2 image1 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print