ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមធ្វើសកម្មភាពភ្ជង់ប្លន់កាបូបបានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាពកាលពីវេលាម៉ោង៣និងរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ។
សាក្សីបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះមិនដឹងថា ធ្វើដំណើរមកពីទីកន្លែងណានោះឡើយ ស្រាប់មកដល់ចំណុចខាងលើ មានជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមធ្វើសកម្មភាពភ្ជង់ប្លន់កាបូប ហើយគេចខ្លួនដោយសុវត្ថិភាព ។ ករណីនេះសមត្ថកិច្ចខណ្ឌ៧មករា និងខណ្ឌចំការមនបានរុញដាក់គ្នាទៅវិញទៅមកថា ហេតុការណ៍បានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ ។
សូមរង់ចាំអានព័ត៌មានលម្អិតនៅលើទំព័រកាសែតនគរវត្តដែលនឹងចេញផ្សាយជូននាព្រឹកស្អែកនេះ ៕
ដោយ៖ ស រស្មី