ភ្នំពេញ៖ នៅក្នុងឱកាសដែលលោក ព្រំ ប៊ុនយី អគ្គនាយករងនៃអគ្គនាយក ដ្ឋានកីឡាស្នើឱ្យសហព័ន្ធកីឡាការ៉ាតេដូកម្ពុជាធ្វើយ៉ាងណាបណ្ដុះបណ្ដាលធន ធានគណៈកម្មការបច្ចេកទេសចៅក្រម អាជ្ញាកណ្ដាលនិងមន្ដ្រីរដ្ឋបាលនោះលោក សាយ ណូរ៉ា ប្រធានខេមរសហព័ន្ធកីឡា ការ៉ាតេដូកម្ពុជាបានអះអាងថា លោក នឹងខិតខំជំរុញនិងលើកទឹកចិត្ដគ្រប់ សមាគមក្លិបការ៉ាតេដូក្នុងអាណត្ដិដែលលោកគ្រប់គ្រងឱ្យមានសក្ដានុពលទាំង នៅលើឆាកជាតិនិងអន្ដរជាតិដើម្បី ឆ្លើយតបតាមការចង់បានរបស់ក្រសួងអប់រំយុវជននិងកីឡា ។
ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡា ការ៉ាតេដូជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១៥លោកព្រំ ប៊ុនយី មានប្រសាសន៍ ថា ក្រសួងអប់រំយុវជននិងកីឡាបាន ដាក់ចេញនូវផែនការយុទ្ធសាស្ដ្រកំណែ ទម្រង់លើវិស័យអប់រំកាយនិងកីឡាឆ្ពោះទៅឆ្នាំ២០២៣ ។ ក្រសួងបានជំរុញឱ្យ គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ធ្វើយ៉ាងណាខិតខំបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យបានគ្រប់គ្រាន់ដែលអាចបម្រើដល់ ការប្រកួតក្នុងពហុកីឡាលើកដំបូងនៅ កម្ពុជានាឆ្នាំ២០១៦ដែលមានទម្រង់ ស្រដៀងគ្នានឹងកីឡាស៊ីហ្គេមដែរក្នុងន័យបន្ស៊ាំមន្ដ្រីបច្ចេកទេសមន្ដ្រីអាជ្ញា កណ្ដាលចៅក្រមដាក់ពិន្ទុក៏ដូចជាកីឡាករកីឡាការិនីប្រកបដោយគុណភាព ឆ្ពោះទៅឆ្នាំ២០២៣ ។
លោកបានបន្ដទៀតថា ចាប់ពីពេល នេះដល់ឆ្នាំ២០២៣សហព័ន្ធកីឡាការ៉ា តេដូត្រូវតែមានមន្ដ្រីអាជ្ញាកណ្ដាលនិង ចៅក្រមដាក់ពិន្ទុកម្រិតអន្ដរជាតិយ៉ាង តិច១០នាក់ ទើបអាចបម្រើដល់ការ ប្រកួតបានព្រមទាំងអាចពិនិត្យលើ លក្ខណៈវិនិច្ឆ័យ ដោយសុក្រឹតនិងយុត្ដិធម៌ ប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌ សមត្ថភាពស្មើមុខស្មើមាត់ជាមួយ បណ្ដាប្រទេសដទៃទៀតក្នុងចំណោម ប្រទេសសមាជិកអាស៊ាននោះ ។
គួររំលឹកថា ចំពោះការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៥នេះ ខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា មានសមាគមក្លិបចំនួន៧បានបញ្ជូន កីឡាករកីឡាការិនី៨៤នាក់ក្នុងនោះមាននារី២៣នាក់ រីឯលទ្ធផលចំណាត់ថ្នាក់ ចាប់ពីលេខ១ដល់លេខ៣ស្ទួន គឺលេខ១ ទទួលបានមេដាយមាស១គ្រឿងថវិកា ១៥ម៉ឺនរៀលលើផ្នែកវិញ្ញាសាឯកត្ដជន, លេខ២ទទួលបានមេដាយប្រាក់១គ្រឿង ថវិកាចំនួន១០ម៉ឺនរៀល និងចំណាត់ ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធិ១ គ្រឿងថវិកាចំនួន៨ម៉ឺនរៀល ។ ដោយ ឡែកចំណាត់ថ្នាក់លេខ១ជាក្រុមទទួល បានមេដាយមាសម្នាក់១គ្រឿងថវិកា ចំនួន៣០ម៉ឺនរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង ថវិកាចំនួន២០ម៉ឺនរៀល និងចំណាត់ ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធិម្នាក់១គ្រឿងអមជាមួយថវិកាចំនួន១៦ម៉ឺន រៀល ។
ក្រោយពិធីបំពាក់មេដាយដល់កីឡាករកីឡាការិនីដែលទទួលបានជ័យលាភី លោក សាយ ណូរ៉ា ប្រធានខេមរសហ ព័ន្ធកីឡាការ៉ាតេដូកម្ពុជាបានផ្ដល់បទ សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថា សម្រាប់ការប្រកួតជើងឯកឆ្នាំនេះខ្ញុំកត់សម្គាល់ឃើញថា គ្រប់ក្រុមកីឡាករ កីឡាការិនីមកពីតាមបណ្ដាសមាគម ក្លិបការ៉ាតេដូទាំងអស់សុទ្ធតែមានការ រីកចម្រើនច្រើន ។
លោក សាយ ណូរ៉ាក៏បានប្ដេជ្ញាថា ក្នុងអាណត្ដិដែលលោកជាប់ជាប្រធាន ខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា លោកនឹងធ្វើឱ្យកីឡាការ៉ាតេដូកម្ពុជា ដណ្ដើមយកកិត្ដិយសពីលើឆាកអន្ដរជាតិ នានាតាមរយៈការជំរុញឱ្យក្លិបយកចិត្ដ ទុកដាក់បណ្ដុះបណ្ដាលកីឡាករកីឡាកា រិនីឱ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេស នោះយុវជនថ្នាលសម្រាប់ឆ្នាំ២០២៣ ។
លោកបានបន្ដថា ក្រៅពីការជំរុញ ការបណ្ដុះបណ្ដាលកីឡាករកីឡាការិនី សហព័ន្ធនឹងបណ្ដុះបណ្ដាលធនធានមន្ដ្រីអាជ្ញាកណ្ដាលនិងចៅក្រមដាក់ពិន្ទុកម្រិត អន្ដរជាតិ ដោយសហព័ន្ធមានគម្រោង អញ្ជើញមន្ដ្រីជំនាញរបស់សហព័ន្ធកីឡាអាស៊ីមកជួយបណ្ដុះបណ្ដាលពីពេលនេះ ទៅឆ្នាំ២០២៣ឱ្យបានយ៉ាងតិច១០នាក់ តាមការចង់បានរបស់ក្រសួងអប់រំយុវ ជននិងកីឡា ពិសេសនោះការចូលរួម ប្រកួតពហុកីឡាលើកដំបូងនាឆ្នាំ២០១៦ ៕
ដោយ៖ សារីម