នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ និង​ប្រធានាធិបតី​អី​រ៉​ង់​ជួប​ពិភាក្សា​គ្នា​ស្តី​ពី​ដំណើរការ​សន្តិភាព​ស៊ី​រី​

ចែករំលែក៖

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ ដេ​វី​ដ​ កាម​រ៉ុ​ន​ នឹង​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​ លោក​ ហា​ស្សាន់​ រ៉ូ​ហា​នី​ ពាក់ព័ន្ធ​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​

_85783751_comp

​កិច្ចប្រជុំ​នេះ​គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​នា​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ពេល​ដែល​ភាគី​ទាំង​បញ្ចប់​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ ។​

​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេ​វី​ដ​ កាម​រ៉ុ​ន​ បាន​សម្តែង​ក្តី​សង្ឃឹមថា​ នឹង​មានការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​ផ្នែក​នយោបាយ​ក្នុង​ការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ទៅ​លើ​ជម្លោះ​ប្រទេស​ស៊ី​រី​ ។​

​ការ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ទីក្រុង​តេ​អេ​រ៉​ង់​ជំរុញ​ឲ្យ​មាន​ដំណើរការ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​និង​កំពុង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​លោក​ខាងលិច​ ។​

​កាលពី​ខែ​មុន​នេះ​ ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​បាន​ចាប់​បើក​ដំណើរការ​ឡើង​វិញ​ ក្រោយ​ពី​ក្រុម​បាតុករ​បាន​ឡោម​ព័ទ្ធ​នៅ​ទីនោះ​ ហើយ​បាន​បិទទ្វារ​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​នោះ​ ។​

​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ទីក្រុង​តេ​អេ​រ៉​ង់​បាន​ឈាន​ដល់​ដល់​កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​ទាំង​៦​ដើម្បី​ផ្អាក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ថ្នូរ​នឹង​ការ​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​ ។​

​អ៊ី​រ៉​ង់​ជា​ប្រទេស​សម្ពន្ធមិត្ត​របស់​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល់​អាសា​ដ​ នៅ​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ដោយ​មូលហេតុ​នេះ​ហើយ​ទើប​បានជា​មេដឹកនាំ​លោក​ខាងលិច​ខិតខំ​បញ្ចុះបញ្ចូល​មេដឹកនាំ​អ៊ី​រ៉​ង់​ដើម្បី​ជួយ​រក​គន្លឹះ​ពិភាក្សា​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ៕​

syria-crisis

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print