ហុងកុង​ដង្ហែ​ក្បួន​រំលឹក​ខួ​កមួយ​ឆ្នាំ​ ថ្ងៃ​ដែល​បាតុករ​គ្រប់គ្រង​ទីក្រុង

ចែករំលែក៖

​ក្រុម​បាតុករ​មាន​គម្រោង​ដង្ហែ​ក្បួន​ នៅ​កោះ​ហុងកុង​នា​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ជា​ការ​រំលឹក​ខួប​មួយ​ឆ្នាំ​ថ្ងៃ​ដែល​កើតឡើង​ មហា​បាតុកម្ម​គ្រប់គ្រង​មជ្ឈមណ្ឌល​ ហិរញ្ញវត្ថុ​ហុងកុង​ធ្វើ​សកម្មភាព​ទាំងឡាយ​ នៅ​ទីនោះ​ត្រូវ​ជាប់​គាំង​។​

hong-kong-tiep-tuc-tuan-hanh-nguy-co-tai-chiem-trung-tambr_13017909

​ដោយ​មិន​ទទួល​បានការ​យោគយល់​ និង​កែទម្រង់​នយោបាយ​ពី​រដ្ឋាភិបាល​ ទីក្រុង​ប៉េ​កាំ​ង​អ្នក​ដែល​ចូលរួម​ដង្ហែ​ក្បួន​នា​ពេល​នេះ​បញ្ជាក់​ថា​ គ្មាន​គម្រោង​ធ្វើ​ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ណាមួយ​ទៀត​ឡើយ​។​

​ក្រុម​“​ប​ដិ​វ​ត្ដិ​គ្រប់គ្រង​ទីក្រុង​”​ បាន​ ចាប់ផ្ដើម​កើតឡើង​កាលពី​មួយ​ឆ្នាំ​មុន​ ហើយ​បាន​អំពាវនាវ​ឱ្យ​មានការ​កែទម្រង់​ ប្រព័ន្ធ​បោះ​ឆ្នោត​ប្រកបដោយ​ប្រជា​ធិ​ប​ តេ​យ្យ​នៅ​តំបន់​សេដ្ឋកិច្ច​កោះ​ហុងកុង​។​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​នា​ពេល​ នោះ​បាន​អូស​បន្លាយ​រយៈពេល​ជាង​មួយ​សបា្ដហ៍​ហើយ​អូស​ទាញ​មនុស្ស​រាប់​សែន​នាក់​ចូលរួម​ ។​

​ពលរដ្ឋ​រាប់​សែន​នាក់​ចូលរួម​ធ្វើ​បាតុកម្ម​ធ្វើ​ឱ្យ​ប៉ូលិស​ត្រូវ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ ទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុកម្ម​។​ ប៉ុន្ដែ​ ក្រុម​បាតុករ​នៅ​តែ​មិន​ព្រម​បំបែកហ្វូង​ ឡើយ​ដោយ​បាន​ប្រើប្រាស់​ម៉ាស់​បិទមុខ​និង​ឆត្រ​សម្រាប់​ទប់ទល់​នឹង​ប៉ូលិស​ ។​ សកម្មភាព​ខាងលើ​របស់​បាតុករ​ត្រូវ​ បាន​គេ​ដាក់​ឈ្មោះ​ឱ្យ​ថា​ “​ប​ដិ​វ​ត្ដិ​ឆត្រ​”​ ដោយសារ​ក្រុម​បាតុករ​ប្រើប្រាស់​ឆត្រ​សម្រាប់​បាំង​ភ្លៀង​និង​កំ​ដៅ​ថ្ងៃ​ ។​ ក្នុង​រយៈ​ ពេល​ជាង​ពីរ​ខែ​មជ្ឈមណ្ឌល​ហុងកុង​ប្រែ​ក្លាយទៅជា​ទីតាំង​របស់​ក្រុម​បាតុករ​។​

​តាម​គម្រោង​ក្រុម​អ្នក​រៀបចំ​ដង្ហែ​ក្បួន​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ក្នុង​តំបន់​“Lennon​ Wall”​។​ ក្រុម​បាតុករ​ ចំណាយពេល​មួយ​នាទី​ស្មឹង​ស្មា​ត​នៅ​ វេលា​ម៉ោង​១៦​និង​៥៨​នាទី​ជា​ពេលវេលា​ដែល​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ទៅ​លើ​ក្រុម​បាតុករ​។​

​សារព័ត៌មាន​ South​ china​ morning​ post​ បាន​ដកស្រង់​សម្ដី​ប៉ូលិស​ ដែល​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ ប៉ូលិស​ជាង​៣០០០​ពាន់​បាន​ដាក់​ពង្រាយ​ ការពារ​សន្ដិសុខ​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ដោយ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​ធ្វើ​ឱ្យ​បាតុកម្ម​ប្រែ​ក្លាយទៅជា​ហិង្សា​ទ្រង់ទ្រាយ​ ធំ​ដូច​កាលពី​១​ឆ្នាំ​មុន​ពិបាក​ទប់ស្កាត់​ ៕

hong_kong_occopy

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print