ក្ដី​ស្រមៃ​ផលិត​យន្ដហោះ​ល្បឿន​លឿន​កំពុង​ក្លាយជា​ការ​ពិត

ចែករំលែក៖

ក្រុម​អ្នក​ស្រាវជ្រាវ​ផលិត​កំពុង​តែ​ ប្រែក្លាយ​ក្ដី​ស្រមៃ​របស់​ខ្លួន​ឱ្យ​ក្លាយទៅជា​ការ​ពិត​ដោយ​អាច​បញ្ជូន​យន្ដហោះ​ល្បឿន​ លឿន​ជាង​សំឡេង​ Concorde​ ហោះហើរ​ នៅ​លើ​អាកាស​ ។​ តើ​គម្រោង​ខាងលើ​ អាច​ក្លាយទៅជា​ការ​ពិត​ដែរ​ឬទេ​?​

Concorde_landing_Farnborough_Fitzgerald

​ចំណុច​ខាងលើ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជុំវិញ​ ពិភពលោក​ចាប់​អារ​ម្មយ៉ាង​ខ្លាំង​យន្ដហោះ​ Concorde​ បាន​បញ្ចប់​ការ​ហោះហើរ​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០០៣​ដោយ​បាន​ចុះ​ចត​នៅ​អាកាស​ យាន្ដ​ដ្ឋា​ន​ Filton​ ជិត​តំបន់​ Bristol​ ប្រទេស​អង់គ្លេស​។​ យន្ដហោះ​ Concorde​ ជា​យន្ដហោះ​ដឹក​អ្នកដំណើរ​ដែល​មាន​ ល្បឿន​លឿន​ជាង​សំឡេង​ ។​

​ក្នុង​រយៈពេល​១២​ឆ្នាំ​ចាប់តាំងពី​ក្រុង​ហ៊ុន​ British​ Airways​ និង​ Air​ France​ បាន​សហការ​គ្នា​ប្រើប្រាស់​យន្ដហោះ​ដឹក​អ្នកដំណើរ​ Concorde​។​ តាំងពី​ឱ្យ​ចូល​ និវត្ដន៍​មិន​ទាន់​មាន​យន្ដហោះ​ណាមួយ​ អាច​ជំនួស​ដំណែង​បាន​នៅឡើយ​។​ ប៉ុន្ដែ​ នៅ​ក្នុង​ខែកញ្ញា​នេះ​មនុស្ស​មួយ​ក្រុម​ឱ្យ​ ឈ្មោះ​ថា​ Club​ Concorde​ បង្ក​ឱ្យ​មាន​ ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​គ្រប់​ម​ជ្ឈ​ ដ្ឋា​ន​ដោយ​ក្រុម​ខាងលើ​បាន​រៃ​អង្គាស​ ប្រាក់​បាន​ជាង​១៨២​លាន​ដុល្លារ​ដើម្បី​ ទិញ​យន្ដហោះ​ខាងលើ​មក​កែទម្រង់​ដែល​អាច​ហោះហើរ​ដឹក​អ្នកដំណើរ​សារ​ជា​ថ្មី​។​ ក្រុម​ខាងលើ​ក៏​មាន​គម្រោង​ទិញ​Concorde​ ទី​ពីរ​ប្រើប្រាស់​សម្រាប់​អូស​ទាញ​អ្នក​ ទេសចរ​ ។​

​ការ​វិវឌ្ឍន៍​យន្ដហោះ​ខាងលើ​ឱ្យ​ដំណើរ​ ការ​ឡើង​វិញ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​។​ តាម​អ្នកឯកទេស​ការ​ធ្វើ​ឱ្យ​ យន្ដហោះ​ខាងលើ​អាច​វិល​ត្រឡប់​ទៅ​កាន់​ ទីលាន​ហោះហើរ​វិញ​មិនមែន​ជា​រឿង​ លំបាក​នោះ​ឡើយ​ក្នុង​ពេល​ដែល​បច្ចេក​ វិទ្យា​កំពុង​តែ​រីក​ចម្រើន​។​

​ប្រើ​សិន​បើ​គម្រោង​ខាងលើ​ទទួល​បាន​ជោគជ័យ​យន្ដហោះ​ Concorde​ កា្ល​យ​ជា​ យន្ដហោះ​មាន​ល្បឿន​លឿន​និង​ទំនើប​បំផុត​ នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ៕​

fgdfCONTER

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print