ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កាលពីថ្ងៃទី២៨ ខែកញ្ញា បាន បញ្ជាក់ថា លោកយល់ឃើញថា ប្រទេស មហាអំណាចសុទ្ធសឹងតែបានទទួលស្គាល់ មេដឹកនាំស៊ីរីលោក បាសា អាល់អាសាដ បន្ដដឹកនាំប្រទេស។
ប្រធានាធិបតីអ៊ីរ៉ង់និយាយទៅកាន់ បណ្ដាញព័ត៌មាន CNN ថា “ខ្ញុំគិតថា អ្នកណាក៏បានទទួលស្គាល់ប្រធានាធិបតីអាល់អាសាដ បន្ដតំណែងដឹកនាំប្រទេស ជាតិដើម្បីវាយប្រហារយកឈ្នះទៅលើ ក្រុមភេរវកម្ម”។
លោក Hassan Rouhani ដែលកំពុង តែចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គ ការសហប្រជាជាតិនៅទីក្រុងញូវយក បញ្ជាក់ថា នៅស៊ីរី គោលដៅដំបូង របស់យើងគឺត្រូវវាយប្រហារផ្ដួលរំលំ ក្រុមភេរវកម្ម ហើយដើម្បីសម្រេចនូវ គោលដៅទាំងនោះយើងគ្មានអ្វីក្រៅពី ពង្រឹងអំណាចរបស់រដ្ឋាភិបាលស៊ីរី។ កន្លងមកអ៊ីរ៉ង់ អ៊ីរ៉ាក់ រុស្ស៊ី និងស៊ីរី បាន ឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលព័ត៌មាន រួមនៅទីក្រុងបាដា ដើម្បីសហការវាយ ប្រហារទៅលើក្រុមអ៊ិគស្លាមបង្កើតរដ្ឋ។
ក្នុងពេលជាមួយគ្នានេះប្រធានាធិបតី ពូទីន បានបញ្ជាក់ថា រុស្សីគាំទ្រដល់ ប្រធានាធិបតីអាលអាសាដគ្មានកែប្រែ ឡើយ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធា នាធិបតីបារាំងលោក ហ្វ្រង់ ស្វ័រហូឡែន បានបញ្ជាក់ថា ទាហានអាកាសបារាំង បានចាប់ផ្ដើមវាយប្រហារជាលើកដំបូងតាមដែនអាកាសទៅលើក្រុមអ៊ិបស្លាម បង្កើតរដ្ឋ IS នៅក្នុងប្រទេសស៊ីរី បាន បំផ្លាញគោលដៅដោយមិនបង្កឱ្យមាន ប្រជាជនស្លាប់នោះឡើយ។
មានមូលហេតុដែលជំរុញឱ្យបារាំង វាយប្រហារនៅស៊ីរី គឺបញ្ហាជនភៀស ខ្លួនស៊ីរី និងអ៊ីរ៉ាក់ដែលបានសម្រុកនាំ គ្នារត់មកសុំសិទ្ធិជ្រកកោននៅអឺរ៉ុប ដោយសារតែសង្គ្រាមកាប់សម្លាប់បង្ក ឡើងដោយក្រុមជីហាដអង្គការរដ្ឋអ៊ិាស្លាមនេះឯង។ មានពាក្យស្លោកមួយដែល គេតែងនិយាយថា ជីកស្មៅត្រូវជីកទាំង ឫស គឺវាមិនខុសទេ។ ចង់បញ្ឈប់ចលនា រត់ភៀសខ្លួនរបស់ប្រជាជនទាំងនោះ ទាល់តែធ្វើយ៉ាងណាបញ្ចប់សង្គ្រាម ហើយកសាងសន្ដិភាពនៅក្នុងប្រទេសពួក គេ។ ដូច្នេះការចូលរួមវាយកម្ទេចក្រុម ជីហាដ គឺជាវិធីចម្បងបំផុតក្នុងការ រំលាយក្រុមព្រៃផ្សៃនេះ ហើយចាប់ផ្ដើម ស្ថាបនាស្ថិរភាពក្នុងតំបន់ឡើងវិញ។
តែ យើងសួរថា ហេតុអ្វីបានជាបារាំងឬ ប្រទេសមហាអំណាចផ្សេងទៀតមិន ព្រមបញ្ជូនកងទ័ពជើងគោកទៅវាយ ប្រហារនៅស៊ីរីដោយផ្ទាល់តែម្ដង? ងាយស្រួលយល់ណាស់ គឺថាឆ្លងកាត់បទ ពិសោធន៍របស់កងទ័ពអាមេរិកនៅ អាហ្វហ្គានីស្ថាន និងនៅអ៊ីរ៉ាក់ យើងឃើញ ថា ការបញ្ជូនទ័ពជើងគោកទៅតំបន់ ដើមបូព៌ាគឺប្រឈមមុខនឹងគ្រោះថ្នាក់ ខ្លាំងណាស់ ដោយសារតែកត្ដាអាកាស ធាតុ និងភូមិសាស្ដ្រ មួយវិញទៀតត្រូវ ចំណាយថវិកាច្រើនណាស់។ ឯគ្រោះ ថ្នាក់អាចស្លាប់កងទ័ព ក៏មានច្រើនផង ដែរ បើប្រៀបធៀបទៅនឹងការវាយ ប្រហារតាមផ្លូវអាកាស។ មានចំណុច មួយដែលធ្វើឱ្យប្រទេសមហាអំណាចទាំង អស់កំពុងតែខ្វែងគំនិតគ្នា គឺត្រង់ថា រុស្ស៊ីទាមទារថា ត្រូវតែជួយរដ្ឋាភិបាល ស៊ីរី របស់លោក បាសា អាល់អាសាដ ដើម្បីកម្ទេចក្រុមជីហាដអ៊ិ់ស្លាម។ ឯ ចំណែកសហរដ្ឋអាមេរិក និងបារាំងវិញ ប្រកែកដាច់ខាតថា គេមិនចូលដៃជា មួយ បាសា អាល់អាសាដ ទេ ព្រោះ រដ្ឋាភិបាលស៊ីរីជារដ្ឋាភិបាលផ្ដាច់ការ បានទម្លាក់គ្រាប់បែក និងអាវុធជីវ សាស្ដ្រសម្លាប់ប្រជាជនស៊ីរីច្រើនណាស់ពោលគឺវាមិនខុសពីក្រុមជីហាដប៉ុន្មាន នោះដែរ។ អាមេរិក និងបារាំងទាមទារឱ្យ បាសាអាល់អាសាដ ចុះចេញពីតំណែង។
សង្គ្រាមនៅស៊ីរីគឺមានក្រុម៣ផ្សេង គ្នាដែលកំពុងតែវាយគ្នាទៅវិញទៅមក។ដំបូងឡើយគឺក្រុមឧទ្ទាមបះបោរ ដែល បាននាំគ្នាងើបប្រឆាំងនឹងរដ្ឋាភិបាល ផ្ដាច់ការស៊ីរី ទាមទារឱ្យបាសា អាល់អា សាដ ចុះចេញពីតំណែង។ បន្ទាប់មក ទើបទាហានរដ្ឋាភិបាលស៊ីរីបានធ្វើការ វាយប្រហារបង្ក្រាបក្រុមប្រឆាំងមានជាការទម្លាក់គ្រាប់បែក និងការប្រើប្រាស់ អាវុធគីមីជាដើម ដែលធ្វើឱ្យមានប្រជា ជនស្លូតត្រង់ស្លាប់ច្រើនណាស់។ ចំណែក ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមបានឆក់យកឱកាសចលាចលនេះធ្វើការវាយ ប្រហារដណ្ដើមយកតំបន់ធំៗជាច្រើន ហើយបានពង្រីកមូលដ្ឋានរបស់ពួកគេ។
ដូច្នេះយើងឃើញថា ប្រជាជនស៊ីរី គឺមិនខុសពីចុះទឹកក្រពើ ឡើងលើខ្លាទេ គឺថាម្ខាងគឺទាហានរដ្ឋាភិបាលស៊ីរីទម្លាក់ គ្រាប់បែកមិនលស់ថ្ងៃ ហើយម្ខាងគឺ ក្រុមជីហាដរដ្ឋអ៊ិស្លាម ដែលជាក្រុម ផ្ដាច់ការអ៊ិបស្លាមជ្រុលនិយម។ តាមព័ត៌ មានដែលទទួលបានកន្លងមកនេះអ្វីដែលគេបន្ទោសរដ្ឋាភិបាលស៊ីរីគឺថា ទាហាន រដ្ឋាភិបាលធ្វើការវាយប្រហារមិនរើសមុខមិនខ្វល់ថា ប្រជាជនស្លូតត្រង់ ក្រុម ឧទ្ទាម ឬក្រុមជីហាដទេ។ ជាក់ស្ដែង ព័ត៌មានដែលទទួលបាននៅថ្ងៃនេះនៅ ទីក្រុងហូមមូលដ្ឋានចុងក្រោយរបស់ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលត្រូវបាន ទាហានស៊ីរីទម្លាក់គ្រាប់បែកពីលើ។ ក្នុង ចំណោមអ្នកស្លាប់១៧នាក់ សុទ្ធសឹងជា ប្រជាជនសាមញ្ញ នេះគ្រាន់តែជាឧទា ហរណ៍មួយករណីតែប៉ុណ្ណោះ។ ដូច្នេះ ហើយបានជាបារាំង និងអាមេរិកបដិ សេធមិនចូលដៃជាមួយរដ្ឋាភិបាលស៊ីរី ព្រោះថាវាហាក់ដូចជាបើកដៃឱ្យ បាសា អាល់អាសាដ សម្លាប់ប្រជាជនស៊ីរី ហើយនឹងក្រុមឧទ្ទាមប្រឆាំងអ៊ីចឹង។
ទីក្រុងវ៉ាស៊ីនតោនកាលពីសបា្ដហ៍កន្លង ទៅថ្មីៗនេះបានសម្ដែងការព្រួយបារម្ភជាពន់ពេកទៅលើសកម្មភាពរបស់ ប្រទេសរុស្ស៊ីនៅក្នុងការគាំទ្រដល់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ហើយបានព្រមានថា ការគាំទ្រដោយ យោធាទៅឱ្យរបបនេះក្រៅតែមិនបាន ធ្វើឱ្យមានសន្ដិភាពប៉ុណ្ណោះទេប៉ុន្ដែថែមទាំងធ្វើឱ្យគ្រោះថ្នាក់កាន់តែខ្លាំងក្លាជាង ពេលបច្ចុប្បន្ននេះទៀត ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ដ្រីមួយរូបបានបញ្ជាក់ប្រាប់ AFP ថា ក្រុមអ្នកជំនាញមើលឃើញថា សកម្ម ភាពហាក់ដូចជាត្រៀមលក្ខណៈប្រតិបត្ដិការដោយយោធា។ យន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់២៨គ្រឿងត្រូវដាក់ឱ្យឈរជើងនៅក្នុងបន្ទាយកងទ័ព ជើងអាកាសមួយ ស្ថិតនៅក្នុងខេត្ដ Latakia ភាគខាងលិចប្រទេសស៊ីរី ។ ប្រភពមួយទៀតក៏បានបញ្ជាក់ដែរថា ក្រៅពីយន្ដហោះចម្បាំងនិងយន្ដហោះ ទម្លាក់គ្រាប់បែកទាំង២៨គ្រឿងខាងលើ នៅមានឧទ្ធម្ភាគចក្រដឹកជញ្ជូន និង ប្រយុទ្ធប្រមាណ២០គ្រឿងទៀតស្ថិតនៅក្នុងបន្ទាយនោះផងដែរ។ ប្រភពបញ្ជាក់ ថា រុស្ស៊ីក៏បានប្រើប្រាស់យន្ដហោះគ្មាន មនុស្សបើកបរស្ថិតនៅក្នុងប្រទេសស៊ីរីផងដែរ ប៉ុន្ដែមិនបានបញ្ចេញព័ត៌មាន លម្អិតនោះឡើយ ។
មន្ដ្រីបានលើកឡើងថា រុស្ស៊ីបាន បញ្ជូនយន្ដហោះចម្បាំងប្រភេទ SU-24 ចំនួន១២គ្រឿង យន្ដហោះចម្បាំងបាញ់ ចេញពីដី ប្រភេទSU-25 ចំនួន១២ គ្រឿង និងយន្ដហោះចម្បាំងប្រភេទ Flanker ចំនួន៤គ្រឿង។ អ្នកវិភាគបាន លើកឡើងថាយន្ដហោះចម្បាំងទាំងនេះមិនមែនសម្រាប់ការពារបន្ទាយកង ទ័ពជើងអាកាស ឬការពារខេត្ដ Latakia ទាំងមូលនោះទេ ធាតុពិតរុស្ស៊ីទំនងជា ពង្រីកការវាយប្រហារទៅខាងក្រៅតំបន់ Latakia នោះជាក់ជាមិនខាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី