ជនជាតិ​វៀតណាម​៤៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វាល​ស្បូវ​

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេស​អន្តោ​ ប្រវេសន៍​ភាគច្រើន​ជា​ ជនជាតិ​វៀតណាម​ដែល​ចូល​មក​ធ្វើការ​ជា​កម្មករ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​អ្នក​ចូល​មក​ស្នាក់​នៅ​ខុសច្បាប់​ចំនួន​៤៤​នាក់​ ដែល​កំពុង​តែ​សម្ងំ​ធ្វើ​កម្មករ​នៅ​ក្នុង​សំណង់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ​

IMG-20150928-WA0129

ប្រតិបត្តិការ​ថ្មី​នេះ​បាន​ធ្វើ​ ឡើង​នៅ​វេលា​ម៉ោង​៤និង៤៥​នាទី​ រសៀល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដឹកនាំ​ដោយ​លោក​ឧត្ត​សេនីយ៍​ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និ​អនុវត្ត​នីតិវិធី​ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ចូល​មក​ស្នាក់​នៅ​ចំនួន​ជាង​៤៤​នាក់​ ហើយ​ត្រូវ​ បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ ដោយ​អនុត្ត​តាម​ ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ ។​ ​

បើ​តាម​ការ​អោយ​ដឹង​ពី​នគរ​ បាល​អន្តោប្រវេសន៍​បាន​ប្រាប់​ថា​ ជនជាតិ​វៀតណាម​ ទាំង​៤៤​នាក់​អាច​ប្រឈម​មុខ​និង​ការ​បណ្តេញ​ពី​ប្រទេស​កម្ពុជា​ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ​ថា​គ្មាន​ឯកសារ​គ្រប់គ្រាន់​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ ។​ ដោយឡែក​អ្នក​ដែល​ហួស​សុពលភាព​ទិដ្ឋាការ​និង​ធ្វើការ​ផាកពិន័យ​១​ថ្ងៃ​៥​ដុល្លារ​ ប្រសិនបើ​រក​ឃើញ​គ្មាន​សៀវភៅ​ចេញ​ដោយ​ក្រសួង​ការ​សម្គាល់ថា​ជា​ពលករ​បរទេស​ទេ​នោះ​ ក៍​ប្រឈម​មុខ​និង​ការ​ ផាកពិន័យ​ផង​ដែរ​ចំនួន​៥០​រៀល​ ហើយ​ទឹកប្រាក់​បាន​មក​ពី​ ការ​ផាកពិន័យ​គឺ​បង់​ចូល​រដ្ឋ​ ។​ ​

លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ប្រាប់​អ្នក​យក​ពត៍​មាន​ថា​ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា​មាន​ពលករ​ បរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​៤៤​នាក់​ ស្រី​៣​នាក់​ កំពុង​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ធនាគារ​វិនិយោគ​អភិវឌ្ឍន៍​កម្ពុជា​ មាន​ទីតាំង​ នៅ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ហើយ​ជនអន្តោប្រវេសន៍​ទាំង​៤៤​នាក់​និង​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាកសួរ​រ​រក​អត្តសញ្ញាណ​ដើម​ បើ​ត្រួតពិនិត្យ​ឃើញ​ថា​ គ្មាន​ឯកសារ​គ្រប់គ្រាន់​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ទេ​នោះ​និង​ស្នើ​សុំ​គោល​ការ​ពី​សម្តេច​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ បណ្តេញចេញ​ទៅ​ ប្រទេស​ដើម​វិញ​៕

IMG-20150928-WA0127 IMG-20150928-WA0126 IMG-20150928-WA0128 IMG-20150928-WA0125

...

ដោយ៖ ​សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print