កូរ៉េ​ខាងជើង​៖ ​ការ​ដាក់​ទណ្ឌកម្ម​បាន​រារាំង​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ

ចែករំលែក៖

សារព័ត៌មាន​កូរ៉េ​ខាងត្បូង ​Yonhap​ បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ លោក​Ri​ Su​ Yong​ បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ប្រកាស​ថា​ ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បាន​រារាំង​គោលដៅ​អភិវឌ្ឍន៍​។ ​ទន្ទឹម​នឹង​នោះ​ក៏​បាន​ថ្កោលទោស​អា​មេ​រិ​កថា​ បាន​រក្សា​គំនុំប្រឆាំង​កូរ៉េ​ខាងជើង ​។​ ​

RiSuYong2809

លោក ​Ri​ Su​ Yong​ បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ពី​របៀបវារៈ​ពី​ការ​អភិ​វ​ឌ្ឋរឹង​មាំ​របស់​អង្គការសហប្រជាជាតិ​ ដោយ​លោក​បាន​បញ្ជា​ក់ថា ​របៀបវារៈ​នេះ​ពិតជា​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ ប៉ុន្តែ​លោក​ព្រមា​ន​ថា​ ការ​អភិវឌ្ឍនឹង​មិន​ឈាន​ដល់​គោលដៅ​នោះ​ឡើយ​ ប្រសិនបើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​តែ​រក្សា​យូ​រអង្វែង​នោះ​។​ ​

កាលពី​ថ្ងៃ​ទី​២៥ ​ខែកញ្ញា​ ស​មា​ជិ​ក​អង្គការសហប្រជាជាតិ​បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​រឹង​មាំ​ហើយ​យក​គោលដៅ​ចុង​ក្រោយ​នា​ឆ្នាំ​២០៣០​ ដោយ​ក្នុង​រយះពេល​នោះ​ត្រូវ​តែ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការពារ​ផែនដី​ និង​អប់រំ​គុណភាព​ខ្ពស់​ ។​

​ក្រៅពី​នេះ ​សុន្ទរ​កថា​របស់​លោក​ Ri​ su​ yong​ដែល​បាន​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ​ មាន​ឃ្លា​មួ​យសសេរ​ថា​ អា​មេ​រិ​ក​នៅ​តែ​ ព្យាយាម​គៀប​ស​ង្គ​ត់​លើ​វិស័យ​សំខាន់​សម្រាប់​ជី​វ​ភាព​រស់នៅ​របស់​ពលរដ្ឋ​កូរ៉េ​ខាងជើង​នៅ​ក្រោម​រូបភាព​ផ្សេងៗ​ ក៏​ដូច​ជា​ចងគំនុំ​ក្នុង​គោលដៅ​លុប​បំបាត់​របស់​សង្គមនិយម​នៅ​កូរ៉េ​ខាងជើង ។​

​លោក ​Ri​ ក៏​បាន​ប្រកាស​ទៀត​ថា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ កូរ៉េ​ខាងជើង​កំពុង​តែ​ទទួល​ជោគជ័យ​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​រឹង​មាំ​ បើ​ទោះបី​កំពុង​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ក៏​ដោយ​។​ ​ជា​យូ​រណាស់​មក​ហើយ​ កូរ៉េ​ខាងជើង​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អា​មេ​រិ​ក​ និង​សហគមន៍​អន្តរជាតិ​ដោយសារ​តែ​កម្មវិធី​បរមាណូ ​និង​កាំជ្រួច​មី​ស៊ី​ល​របស់​ប្រទេស​នេះ​​ ហើយ​ទណ្ឌកម្ម​នោះ​អាច​នឹង​បង្កើន​បន្ថែម​ទៀត​ប្រសិនបើ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ត​សាកល្បង​មី​ស៊ីលក្នុង​ឱកាស​ខួប​ គម្រប់​៧០​ឆ្នាំ ​ថ្ងៃ​ដែល​បង្កើត​បក្ស​ពលករ​កូរ៉េ​ខាងជើង​៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print