ជនសង្ស័យ​២​នាក់​កាចក​ម៉ូតូ​បាន​ហើយ​ជិះ​រត់​មិន​រួច​ត្រូវ​នគរបាល​ចាប់ខ្លួន

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​កាច់ក​ម៉ូតូ​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ ខណៈ​ដែល​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បាន​ហើយ​ជិះ​រត់គេច​ខ្លួន​ ។​ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​

IMG_2083

​ជនសង្ស័យ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដែល​ល្បាត​ក្នុង​មូលដ្ឋាន​ចាប់​បាន​នៅ​ចំណុច​បណ្តោយ​ផ្លូវ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ហើយ​នាំ​ខ្លួន​ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ជាក់ស្តែង​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ប្រគល់​បន្ត​ទៅ​កាន់​ទីតាំង​ម្ចាស់​ករណី​ ។​

​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​នៅ​ចំណុច​ផ្ទះ​ជួល​ ម្តុំ​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ហើយ​ជិះ​រត់​ តែ​ម្ចាស់​ម៉ូតូ​បាន​ដេញ​តាម​ស្រែក​ឆោឡោ​ឲ្យ​មានការ​ជួយ​ដេញចាប់​ ពេល​នោះ​កម្លាំង​ល្បាត​បានដឹង​ក៏​ចាប់​តែ​ម្តង​ ។​

បុរសជនសង្ស័យ​ ១​ឈ្មោះ​ សុខ​ សៀរ​ អាយុ២៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ទី​២​ ចាន់​ អុល​ អាយុ៣៤​ឆ្នាំ​ រស់នៅភូមិ​ដំណាក់​ធំ​ បឹង​ទំពុន​ ខណ្ឌមានជ័យ​ ៕​

...

ដោយ៖ សរ​ស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print