ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានជំរុញឲ្យ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ ត្រូវបន្ដបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នង សេដ្ឋកិច្ច ដ៍សំខាន់មិនអាចខ្វះបាន ដោយហេតុថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបញ្ជាក់បែបនេះ ក្នុងខណៈដែលលោកស្រីបានចូលរួមជាអធិបតី ក្នុងពីធីប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបការងារការងារឆ្នាំ២០១៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការិកច្ច កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៥ ។
លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីលោកក៍បានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។
លោកស្រីបន្ដថា៖ កន្លងមកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ លោកតែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារអភិវឌ្ឍន៍ស្ត្រីរួមមានការបង្កើតតំបន់អភិវឌ្ឍន៍ស្ត្រីខ្មែរជាច្រើន ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងស្ដ្រីងាយរងគ្រោះ ហើយលើសពីនេះ ទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ក៍បានលើកតម្កើងផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់នៅក្នុងកិច្ចការងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍ ថែមទៀតផង ។
លោកស្រីសុភគ្គ័ ថាវី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់ថា៖ បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើវិស័យអធិការកិច្ច ចំនួន២៣៥ នាក់ ហើយបានដើរតួនាទី ដ៍សំខាន់ក្នុងការចូលរួម ផ្សព្វផ្សាយ អប់រំ ដល់នារីនៅមូលដ្ឋានឲ្យមានការយល់ដឹង ពីច្បាប់ ឲ្យយល់ដឹងអំពីការថែទាំសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូល។
លោកស្រីបន្ដថា៖ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ នៅក្រសួងអធិការកិច្ច ទាំងអស់ កំពុងត្រូវបានរៀបចំបង្កើន សមាជិករបស់ខ្លួន ក្នុងគោលបំណង ដើម្បីចូលរួមចំណែកធ្វើ ឲ្យនារីនៅមូលដ្ឋានបានយល់ដឹងអំពីសិទ្ធិ និងតួនាទីភារៈកិច្ច របស់ខ្លួននៅក្នុងសង្គម និងដើម្បីឈានទៅលប់បំបាត់ចោល នូវទស្សនៈ ការមើលស្រាលខ្វះជំនឿ ជឿជាក់លើខ្លួនឯង ហើយខិតខំបង្កើនសមត្ថភាព និងយកអស់លទ្ធភាព ចូលរួមចំណែក ឲ្យបានទូលំទូលាយ ក្នុងការសម្រេចឲ្យបាន នូវផែនការទាំងឡាយ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ៕
ដោយ៖ សំរិត