លោក​អភិបាល​ខណ្ឌដង្កោ​ បើក​ការដ្ឋាន​ស្ថាបនា​ ផ្លូវ​បេតុង​០៤​ខ្សែ​ ក្នុង​សង្កាត់​ព្រែក​កំពឹស​ និង​សង្កាត់​ជើងឯក

ចែករំលែក៖

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រដ្ឋបាល​ខណ្ឌដង្កោ​ បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ ផ្លូវ​បេតុង​ចំនួន​០៤​ខ្សែ​ ក្នុង​សង្កាត់​ព្រែក​កំពឹស​ និង​សង្កាត់​ជើងឯក​ ស្ថិត​ក្រោម​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ២០១៥​ ចំនួន​០២​ខ្សែ​ និង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌដង្កោ​ឆ្នាំ​២០១៥​ ចំនួន​ ០២​ខ្សែ​ ក្រោម​អធិបតីភាព​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​។​ ​

IMG-20150929-WA0040

លោក​អភិបាល​ខណ្ឌដង្កោ​ បាន​ថ្លែង​នូវ​ការ​អបអរ​សារ​ទរ​ចំពោះ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ដែល​សង្កាត់​ទាំង​ពីរ​ ក្នុង​ខណ្ឌដង្កោ​ បាន​ទទួល​តាម​រយៈ​គម្រោង​មូលនិធិ​សង្កាត់​ និង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ ឆ្នាំ​២០១៥​ ដែល​រួម​មាន​ផ្លូវ​បេតុង​ ០៤​ខ្សែ​ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ក្នុង​ពេល​នេះ​។​

លោក​អភិបាល​ក៏​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​មូលដ្ឋាន​យើង​ ក្រោម​ការ​ដឹកនាំ​ប្រកប​ ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ។​ ជាមួយ​គ្នា​លោក​អភិបាល​ខណ្ឌ​ក៏​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ទាំង​០២​ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ជាប់​នឹង​គម្រោង​ដែល​ត្រូវ​ស្ថាបនា​នេះ​ សូម​យល់​អធ្យាស្រ័យ​ចំពោះ​ផល​ប៉ះពាល់​តិចតួច​ដែល​កើត​មាន​ដោយសារ​ការ​ស្ថាបនា​ផ្លូវ​ ហើយ​សូម​តាមដាន​ការ​លើ​ការ​ស្ថាបនា​ផ្លូវ​នេះ​ បើ​ឃើញ​មាន​បញ្ហា​ ឬ​ភាព​មិន​ប្រក្រតី​ ណាមួយ​ ត្រូវ​រាយការណ៍​ជូន​ចៅសង្កាត់​ និង​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ​ និង​វាយតម្លៃ​ ព្រោះ​នេះ​គឺ​ដើម្បី​បម្រើ​ប្រយោជន៍​ដល់​បងប្អូន​ដែល​អ្នក​ប្រើប្រាស់​ផ្លូវ​នេះ​ផ្ទាល់​។​ ​

គួរ​បញ្ជា​ក់ថាៈ​ការ​បើក​ការដ្ឋាន​ស្ថាបនា​នា​ថ្ងៃនេះ​រួម​មាន​៖

សង្កាត់​ព្រែក​កំពឹស​ ​

  • ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ ០១​ខ្សែ​ ប្រវែង​ ៤០៧,៥​ម៉ែត្រ​ ទទឹង​ ០៤​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ដំណាក់​សង្កែ​ (​ ស្ថិត​ក្ន​ង​គម្រោង​មល​និ​ធិ​សង្កាត់​ឆ្នាំ​២០១៥)
  • ផ្លូវ​បេតុង​ឆ្អឹង​ដែក​ ០១​ខ្សែ​ ប្រវែង​ ៥០០​ម៉ែត្រ​ ទទឹង​០៤​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រែក​កំពឹស​ (​ស្ថិត​ក្ន​ង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ ឆ្នាំ​២០១៥)

សង្កាត់​ជើងឯក​

  • ផ្លូវ​បេតុង​ឆ្អឹង​ដែក​ ០១​ខ្សែ​ ប្រវែង​ ៥២៥​ម៉ែត្រ​ ទទឹង​០៥​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ​ (​ស្ថិត​ក្ន​ង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ ឆ្នាំ​២០១៥)​
  • ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ ០១​ខ្សែ​ ប្រវែង​ ២៩០​ម៉ែត្រ​ ទទឹង​ ០៤​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​រលួស​ (​ ស្ថិត​ក្ន​ង​គម្រោង​មល​និ​ធិ​សង្កាត់​ឆ្នាំ​២០១៥) ៕ ​

IMG-20150929-WA0039 IMG-20150929-WA0038

...

ដោយ៖ ភា​រ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print