ភ្នំពេញ៖ ស្រ្តីម្នាក់ជាមួយនិងកូនប្រុសអាយុ១០ឆ្នាំត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណញរូបគេបានប្រព្រឹត្តនូវអំពើលួចយកលុយចំនួន៤០០ដុល្លារនិងទូរស័ព្ទដៃiphone ៥មួយគ្រឿងក្រោយពីប្រកបរបរបេះផ្លែឈូកមិនកាក់កប។
ការឃាត់ខ្លួនស្រ្តីសង្ស័យនិងកូនខាងលើនេះ
នៅវេលាម៉ោង ២៣និង១៥នាទីយប់ ថ្ងៃទី ១៤ខែមិថុនាឆ្នាំ ២០១៧ នៅចំណុច ផ្សារ បឹងបៃតង ភូមិ ច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អាវុធហត្ថខណ្ឌសែនសុខបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះគៀ សុវណ្ណធារី ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកស្ត្រីសង្ស័យមានឈ្មោះ មោង ផៃ អាយុ ៤៥ឆ្នាំ មុខរបរ បេះឈូកស្នាក់នៅ ភូមិ អំពិលទឹក ឃុំ អំពិលទឹក ស្រុកលើកដែក ខេត្តកណ្ដាល នឹង ឈ្មោះ ម៉ៅ សិត ភេទ ប្រុស អាយុ10 ឆ្នាំ (ត្រូវជាកូន)ជាអ្នកប្រព្រឹត្ត។
ប្រភពពីជនរងគ្រោះបានអោយដឹងថា៖ នៅមុនពេលកើតហេតុរូបគាត់បានទុកការបូបស្ពាយដែលមានសម្ភារៈដូចជា ប្រាក់ចំនួន៤០០ដុល្លារ
នឹងទូរស័ព្ទ iphone ៥គ្រឿងនៅលើតុហើយចូលទៅក្នុងបន្ទប់ទឹកដើម្បីផ្លាស់ខោអាវពេលនោះស្រាប់តែកូនប្រុសស្រ្តីសង្ស័យដែលមានអាយុ១០ឆ្នាំចូលទៅលួចយកកាបូបនោះទៅអោយម្តាយភ្លាមនោះជនរងគ្រោះទាន់ក៍ស្រែកអោយគេជួយស្លន់ស្លោហើយកម្លាំងអាវុធហត្ថនៅទីនោះចេញមកជួយឃាត់ខ្លួនបានតែម្តង។
បច្ចុប្បជនសង្ស័យពីរនាក់ម្តាយកូនត្រូវបានបញ្ជួនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕