ខេត្តកំពង់ស្ពឺ ៖ គិតទៅបញ្ហាគ្រោះមហន្តរាយដោយអគ្គីភ័យពិតជាមើលមិនឃើញមុន ក៏បង្កអោយឆេះផ្ទះអស់ចំនួន០២ខ្នងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នាវេលាម៉ោង ៨និង១០នាទីព្រឹកនេះ ឋិតនៅចំណុចភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនរងគ្រោះជាម្ចាស់ផ្ទះចំនួន២ខ្នងនោះមាន ៖១-ឈ្មោះ ងិន ធី ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ នួន សុខន អាយុ៥៥ឆ្នាំ ដែលផ្ទះសង់ខ្ពស់ពីដី ទំហំ 9m x 12m ធ្វើអំពីឈើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ។
២-ឈ្មោះ ដួង គា ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ នួន សុខា ភេទស្រី អាយុ ៤៥ឆ្នាំដែលផ្ទះសង់ខ្ពស់ពីដី ទំហំ 6m x 8m ធ្វើអំពីឈើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ។
ជនរងគ្រោះទាំងពីរគ្រួសាររស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្នុងហេតុការណ៏នេះ បណ្តាលអោយខូចខាតសម្ភារៈឆេះផ្ទះទាំងពីរខ្នងអស់ទាំងស្រុង -ឆេះរថយន្តអស់ចំនួន02គ្រឿង ម៉ាកប៉ាជីរ៉ូ១គ្រឿង និងម៉ាក ឡង់គ្រីស័រ១គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ៖មូលហេតុនៃការឆេះគឺមកពីផ្ទុះសេ្សចរន្តអគ្គិសនី ចេញពីក្នុងផ្ទះរបស់ឈ្មោះ ងិន ធី ។
ក្នុងករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង មាន ៖ រថយន្តរបស់ស្នងការដ្ឋានចំនួន០២រឿង រថយន្តរបស់អធិការដ្ឋានស្រុកគងពិសី ចំនួន០១រឿង និងរថយន្តរបស់ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចឈុនទ្រីចំនួន០២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្តទើបភ្លើងរលត់ជាស្ថាពរ៕
ដោយ៖ សហការី