នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនមនុស្សពីរនាក់ ករណីរក្សាទុកនូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ វេលាម៉ោង ១២និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក អោយ លោកវរសេនីយ៍ត្រី សារ៉ត វិសេដ្ឋ និងលោកអនុសេនីយ៍ទោ ហេង បារាំង អធិការរងនគរបាលស្រុកភ្នំព្រឹក បានដឹកនាំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានធ្វើការបង្រ្កាបជាក់ស្តែង ករណីរក្សាទុកដឹកជញ្ជូន ឬជូញដូរនូវសាធាតុញៀនខុសច្បាប់ នៅចំណុចលើភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់

១-ឈ្មោះ ឆេង សុផល់ ភេទ ស្រី អាយុ៦៣ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅបណ្តោះអាសន្ន ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក
២- ឈ្មោះ កាំង សាវណ្ណា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករនៅប្រទេសថៃ។
សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់សញ្ញាWY លើគ្រាប់ថ្នាំពណ៍ស្លាទុំរាងមូលសំប៉ែតសង្ស័យមានសារធាតុញៀនចំនួន១៣គ្រាប់។
ករណីនេះសមត្ថកិច្ច ក៏កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

IMG_2394 IMG_2395 IMG_2396 IMG_2397 IMG_2398
ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print