មិននាំគ្នារៀនទេ…មើលចុះ..ក្មេងទំនើងសិស្សសាលាស្រុកភ្នំក្រវាញណាត់សិស្សសាលាក្រុងពោធិ៍សាត់កាប់គ្នា ត្រូវកំលាំងអធិការដ្ឋាននគរបាលស្រុកបាកានក្របួចជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចសហការគ្នា ចុះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនប្រទះឃើញសិស្សទំនើង ១ក្រុមមធ្យោបាយដោយម៉ូតូចំនួន ៣គ្រឿង មានគ្នាចំនួន ៦នាក់ មានការសង្ស័យក៏ឃាត់យកមកសួរនាំ និងឆែកឆេរកឃើញអាវុធ ជាដំបងដែកបំពង់ទីប.កាំបិត និងដាវ។

ហេតុការណ៍ខាងលើអនុវត្តឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតក្នុងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា៖ក្មេងទំនើងទាំង ៦នាក់ទី១ ឈ្មោះ សេង ចាន់ថន ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ទី២ ឈ្មោះ នី ចំរើន ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ មានទីលំភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ទី៣ ឈ្មោះ គឹម សាវង្ស ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ទី៤ ឈ្មោះ សំណាង សុផសនន់ ភេទប្រុស អាយុ ១៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ទី៥ ឈ្មោះ ផាន សៅរឿន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ និងទី៦ ឈ្មោះ ណារិន គឹមឡុង ភេទប្រុស ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្មេងទំនើងទាំងចំនួន ៦នាក់ជាសិស្សសាលាអនុវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្រុកភ្នំក្រវាញ។

លោកវរសេនីយ៍ត្រីបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបក្មេងទំនើងជាសិស្សសាលាទាំងចំនួន ៦នាក់ខាងលើ កំលាំងបានដកហូតម៉ូតូចំនួន ៣គ្រឿង ដំបងដែកបំពុងទីបចំនួន ០១ កាំបិតចំនួន ០១ និងដាវចំនួន ០៥ អាវុធទាំងអស់ខាងលើនេះពួកគេបានសៀតជាប់តាមម៉ូតូ ហើយការដែលឃាត់ខ្លួនពួកគេនេះខណៈដែលកំលាំងកំពុងសហការគ្នាចុះល្បាតតាមមូលដ្ឋាន ក៏បានប្រទះឃើញ និងមានការសង្ស័យ ទើបនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ដើម្បីយកមកសួរនាំទើបឈានដល់រកឃើញអាវុធបែបនេះតែម្តង។

លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តទៀតថា ក្មេងទំនើងទាំងនេះពួកគេបានធ្វើសកម្មភាពកាប់ចាក់គ្នាជាមួយគូរទំនាស់ជាសិស្សសាលាដូចគ្នានៅខេត្តពោធិ៍សាត់ ប៉ុន្តែគេមិនដឹងថាសិស្សសាលាឬអនុវិទ្យាល័យ និងវិទ្យាល័យណានោះទេ ហើយក៏គេមិនទាន់ដឹងច្បាស់លាស់នៅឡើយនោះដែរថាមានរបួសស្នាមយ៉ាងមេច និងខូចខាតអ្វីខ្លះ ព្រោះពួកគេបើកឆាកប្រយុទ្ធគ្នានៅលើផ្លូវសាធារណៈ កណ្ដាលក្រុងពោធិ៍សាត់ ហើយកំលាំងបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន និងបញ្ជូនទៅអនុវត្តបន្តនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

...

IMG_2404 IMG_2405 IMG_2406 IMG_2407
ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print