បាញ់ប្រហារ​នៅ​សាកលវិទ្យាល័យ​សហគមន៍​សហរដ្ឋអាមេរិក​ស្លាប់​១០​នាក់

ចែករំលែក៖

ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​១០​នាក់​បាន​បាត់បង់​ជីវិត​ និង​៧​នាក់​ផ្សេង​ទៀត​រង​របួស​ កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ហេតុការណ៍​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​ក្នុង​សកល​វិទ្យាល័យ​សហគមន៍​ Umpqua​ ស្ថិត​នៅ​ទី​ជនបទ​ Roseburg​ រដ្ឋ​ Oregon​ សហរដ្ឋអាមេរិក​ ។​

dwe (2)

​ប្រភព​បាន​បន្ត​ថា​ ខ្មាន់កាំភ្លើង​អាយុ​២០​ឆ្នាំ​បាន​បើក​ការ​បាញ់ប្រហារ​នៅ​ក្នុង​ថ្នាក់រៀន​ ហើយ​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ដឹង​នៅឡើយ​ ដោយពេល​នេះ​ ប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ជន​ជា​ខ្មាន់កាំភ្លើង​ដែល​បាន​គំរាមកំហែង​ នៅ​មុន​ពេល​មានការ​បាញ់ប្រហារ​នេះ​កើតឡើង​ ។​

​ពុំ​មាន​សេចក្តីរាយការណ៍​ច្បា​ល់​លាស់​ទាក់ទង​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ ឬ​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ​ ប៉ុន្តែ​លោក​ Sheriff​ John​ Hanlin​ មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ទទួលខុសត្រូវ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ដល់​អាយុជីវិត​មិន​លើស​ពី​១០​នាក់​នោះ​ឡើយ​ ។​

​ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម​ ប៉ូលិស​ប្រមាណ​១០០​នាក់​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ ។​ នៅ​ក្នុង​ខ្សែអាត់​សំឡេង​ដែល​គេ​ថត​បាន​ហើយ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​កម្លាំង​សមត្ថកិច្ច​នោះ​ គេ​បានឮ​សំឡេង​ប៉ូលិស​បញ្ជា​ឲ្យ​ខ្មាន់កាំភ្លើង​ទម្លាក់អាវុធ​ចុះ​ បន្ទាប់​មក​គេ​បានឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ជា​ច្រើន​គ្រាប់​តែ​ម្តង​ ។​ ក្រោយមក​ទៀត​ គេ​បានឮ​សំឡេង​ប៉ូលិស​ហៅ​រថយន្ត​សា​មុ​យ​ច្រើន​គ្រឿង​មក​កាន់​កន្លែង​កើតហេតុ​ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​សាកលវិទ្យាល័យ​សហគមន៍​ខាងលើ​នេះ​មាន​និស្សិត​ប្រមាណ​៣​ពាន់​នាក់​បាន​និង​កំពុង​សិក្សា​នៅ​ទីនោះ​។​

​ប្រ​ធានា​ធិ​ប​តិ​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​ក្នុង​សាលារៀន​ដែល​តែងតែ​កើតឡើង​ស្ទើរតែ​រៀង​រាល់​ខែ​ម្តង​នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​នេះ​ ។​ លោក​បាន​អំពាវនាវ​ឲ្យ​មានការ​រិ​ត​បន្តឹងបន្ថែម​ទៀត​ទៅ​លើ​ច្បាប់គ្រប់គ្រងអាវុធ​ ៕​

barack-obama-5dwe (4)dwe (1)dwe (3)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print