បញ្ជូន​ជនសង្ស័យ​លួច​គ្រឿង​រថយន្ត​២​នាក់​ទៅ​តុលាការ

ចែករំលែក៖

​ភ្នំពេញ​៖ ​ជនសង្ស័យ​ពី​បទ​លួច​គ្រឿង​រថយន្ត​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​កសាង​សំណុំងរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រា​ធានី​ភ្នំពេញ​កាលពី​ម៉​ង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២​ ខែតុលា ឆ្នាំ​២០០៥ ​ក្រោយ​ពី​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​មួយរយៈពេល ​។​

IMG-20151002-WA0041

​ជនសង្ស័យ​ទី​១ ​ឈ្មោះ​ វិ​ន​ ហុង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៤​ ភូមិ​សែ​នសុខ​៧​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។​ ជនសង្ស័យ​ទី​២ ​ឈ្មោះ​ពៅ​ សំណាង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជាង​រថយន្ត​ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​១​ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ ។​

​ចំណែក​ដើមបណ្តឹង​ឈ្មោះ​​ ភោគ​ ច​ន្តា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​មុខរបរ​បើកបរ​ស្នាក់​នៅ​ភូមិ​ភ្នំពេញ​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ ឆ្នាំ២០១៥​ វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​មាន​ជនសង្ស័យ​២​នាក់​ម្នាក់​ ឈ្មោះ​ពៅ​ សំណាង ​និង​ម្នាក់​ទៀត​ឈ្មោះ​ វិ​ន​ ហុង​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​កុប​ជ្រុង​ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ ​មក​ធ្វើ​សកម្មភាព​លួច​ដោះ​យក​គ្រឿង​រថយន្ត​(​ឡាប​រថយន្ត​)​នៅ​ចំណុច​ផ្លូវ​១០០៣ ​ក្រុម​១០ ​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​ខ​ណៈ​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​បាន​ម្ចាស់​មក​ទាន់​ ក៏​ចាប់​បាន​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​៕​

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print