ខេត្ដកណ្ដាល៖ បន្ទាប់ពីផ្ទុះរឿង ទំនាស់ដីធ្លីដោយប្រជាពលរដ្ឋចំនួន៣ឃុំគឺឃុំរកាខ្ពស់ ឃុំស្អាងភ្នំ និងឃុំព្រែក គយ ដែលពួកគាត់បានចោទប្រកាន់ ថា លោក វ៉ិត សុធារិទ្ធ នាយរងខណ្ឌជលផល ខេត្ដកណ្ដាលបានទន្ទ្រានចូលដីបឹងក្អួក ជាដីបឹងរបស់រដ្ឋដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលតាំងពីជីដូនជីតាពួកគាត់ មកនោះទើបអាជ្ញាធរបានបង្កើតគណៈ កម្មការចម្រុះមួយចុះទៅពិនិត្យមើល និងដោះស្រាយជូនប្រជាពលរដ្ឋដោយ គណៈកម្មការនេះបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថានឹងពិនិត្យមើលប្លង់សិន បើ ប្លង់ដីបឹងត្រឹមណាគឺត្រូវប្រគល់ទៅឱ្យ ប្រជាពលរដ្ឋប្រើប្រាស់វិញ។
រីឯដីលោក វ៉ិត សុធារិទ្ធបានទិញពីប្រជាពលរដ្ឋត្រឹម ណាស្ថិតនៅក្នុងប្លង់កំណត់គឺត្រូវប្រគល់ ទៅឱ្យលោកទៅតាមប្លង់កំណត់ ប៉ុន្ដែ ប្រជាពលរដ្ឋបានបញ្ជាក់ថា បឹងក្អួកនេះ កាលពីដើមឡើយមានទំហំ១៨ហិកតា ប៉ុន្ដែលោក ញ៉ែម វន្ថា ជាអភិបាលរង ស្រុកស្អាងទួលបន្ទុកបង្ក្រាបបទល្មើស និងជាប្រធានគណៈកម្មការចម្រុះចុះទៅ ពិនិត្យដីបឹងទំនាស់នោះបាននិយាយថា ចំពោះទំហំដីបឹងគឺលោកមិនអាចនិយាយថាប៉ុន្មានបានទេ ដោយលោកបញ្ជាក់ថា រង់ចាំមើលផ្ទៀងផ្ទាត់ប្លង់សិនថាតើបឹង នេះមានប្លង់ត្រឹមត្រូវឬទេ ។
ការអញ្ជើញ ទៅនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ខែ តុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបឹងក្អួក ភូមិត្រញំងឈូក ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។ ប្រជាពលរដ្ឋទាំង៣ឃុំបាននិយាយ នៅមុខគណៈកម្មការចម្រុះថា ពួកគាត់ ទាំងអស់គ្នាទាមទារយកតែដីបឹងមកវិញនោះទេ ដែលជាសម្បត្ដិសាធារណៈដើម្បី ពួកគាត់បានអាស្រ័យផលពីបឹងនេះជា បន្ដទៀតដោយការនេសាទត្រីនិងទាញយក ទឹកទៅស្រោចស្រពដំណាំកសិកម្មនារដូវប្រាំងនិងរដូវវស្សា ។ ចំណែកឯដីដែល លោក វ៉ិត សុធារិទ្ធ បានទិញពីប្រជាពល រដ្ឋត្រឹមត្រូវនោះគឺសូមឱ្យគាត់យកតែ ចំណែកនោះទៅ ។ ជាមួយគ្នានោះដែរ លោក វ៉ិត សុធារិទ្ធ បានឆ្លើយតបទៅនឹង ប្រជាពលរដ្ឋថា លោកប្រគល់ដីបឹងទៅ ឱ្យរដ្ឋវិញបើពិនិត្យឃើញថា ដីបឹងត្រឹម ណា ហើយលោកក៏សុំថ្លែងអំណរគុណ ដែលប្រជាពលរដ្ឋក្លាហាននិងតស៊ូមតិ ដើម្បីរក្សាសម្បត្ដិរដ្ឋឱ្យគង់វង្ស ។
ចំណែកលោក ញ៉ែម វន្ថា អភិបាល រងស្រុកស្អាងទទួលបន្ទុកបង្ក្រាបបទល្មើសនោះបាននិយាយថា លោកដឹកនាំកម្លាំង ចុះមកនេះគឺមិនមានកាន់ជើងភាគីខាងណានោះទេ គឺលោកមករកដំណោះស្រាយ ជូនភាគីទាំងសងខាង ដោយមិនថា ភាគីណាខុសភាគីណាត្រូវនោះទេ ហើយ ចំពោះដីទំនាស់នេះទាល់តែគណៈកម្មការចម្រុះផ្ទៀងផ្ទាត់ប្លង់សិន តើវាប៉ះពាល់ ត្រឹមណា បើពិនិត្យទៅឃើញនោះគឺយើង នឹងកាត់មកចូលដីបឹងរដ្ឋវិញ ។
ដោយឡែកលោក វ៉ិត សុធារិទ្ធ បាន ផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា ចំពោះដីលោកបានទិញពីប្រជាពល រដ្ឋនាពេលកន្លងមកគឺលោកបានទិញពី ប្រជាពលរដ្ឋចំនួនពីរម្ចាស់គឺមានទំហំដីតែជាង១ហិកតានោះទេ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីបឹង ទំនាស់នេះពីមុនមានទំហំ១៨ហិកតា ប៉ុន្ដែ បន្ទាប់ពីលោក វ៉ិត សុធារិទ្ធ ចូលមកទន្ទ្រាន នោះគឺបានរួមកាន់តែតូចៗទៅបើតាម ការស្មាននៅប្រហែលជា៤ទៅ៥ហិកតា តែប៉ុណ្ណោះ ដូច្នេះពួកគាត់រង់ចាំមើល ចំណាត់ការរបស់គណៈកម្មការចម្រុះ ដោះស្រាយជូនពួកគាត់បានសមរម្យ ឬ យ៉ាងណា ៕
ដោយ៖ ហេង សូរិយា