ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបាននិង កំពុងយកចិត្ដទុកដាក់យ៉ាងខ្ពស់សម្រាប់ការអភិវឌ្ឍជនបទជាមួយនឹងបទ ពិសោធន៍ផ្ទាល់ខ្លួននៃចលនាភូមិថ្មី ជា ពិសេសកិច្ចសហប្រតិបត្ដិការរបស់ កម្ពុជា-កូរ៉េត្រូវបានបន្ដលើផ្នែកមួយ ចំនួនដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សតាម រយៈភាពខុសគ្នាក្នុងចំណោមការបណ្ដុះ បណ្ដាលដែលទាក់ទងគ្នា ។ នេះគឺជាការ បញ្ជាក់របស់លោកគីម វ៉ុនជីន ឯកអគ្គ រដ្ឋទូតនៃសាធារណរដ្ឋកូរ៉េក្នុងទិវាបុណ្យជាតិកូរ៉េនៅសណ្ឋាគារអាំងទែរកុង ទីណង់តាល់កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។
លោក គីម វ៉ុនជីន មានប្រសាសន៍ ដោយសង្ខេបអំពីប្រទេសកូរ៉េនិងទំនាក់ ទំនងរបស់ប្រទេសនេះជាមួយប្រទេស កម្ពុជា ។ ពាក្យចំនួនពីរម៉ាត់រួមមាន សន្ដិភាព និងភាពរីកចម្រើនរួមគ្នា ។ លោកឯកអគ្គរដ្ឋទូតជឿថា ពាក្យទាំង ពីរម៉ាត់នេះបង្ហាញនូវអត្ដសញ្ញណនៃ ប្រទេសកូរ៉េសម្រាប់រយៈពេល៦៧ឆ្នាំ មុនតាំងពីការកកើតឡើងរបស់វានា ឆ្នាំ១៩៤៨ ។ ប្រជាជាតិមួយដែលទទួល រងនូវភាពដាច់ដោចដោយសង្គ្រាមនិងភាពក្រលំបាកបានសម្រេចនូវភាពលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងប្រជាធិបតេយ្យសេរី ។ ចាប់តាំងពី ពេលនោះមកវាបានក្លាយជាការលើក ទឹកចិត្ដដល់សហគមន៍អន្ដរជាតិដោយ ពឹងផ្អែកលើភាពទុកចិត្ដ និងមិត្ដភាព ។
លោកមានប្រសាសន៍ថា ទ្រព្យសម្បត្ដិ ដែលមានតម្លៃសំខាន់បំផុតគឺមិត្ដភាព របស់ពួកយើងដែលរកបានក្នុងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជនកើនឡើងជា រៀងរហូត ។ ជារៀងរាល់ឆ្នាំប្រជាជនកូរ៉េ រាប់សែននាក់បានមកទស្សនាកម្ពុជា ដែលសបញ្ជាក់ឱ្យឃើញពីភាពជាបង ប្អូនស្មោះស្ម័គ្រជាមួយប្រជាជនក្នុងស្រុករួមទាំងការមកទស្សនាមរតកគួរឱ្យស្ញប់ស្ញែងរបស់កម្ពុជា ។ ជាមួយគ្នានេះមិន មែនមានតែពលករកម្ពុជាតែ២ឬ៣នាក់ធ្វើការរកចំណូលនៅប្រទេសកូរ៉េបាន កំពុងខិតខំប្រឹងប្រែងដើម្បីរៀនសូត្រ ចំណេះដឹងនិងចំណេះធ្វើរួមជាមួយការ តាំងចិត្ដយ៉ាងមុតមាំដើម្បីចូលរួមក្នុង ការអភិវឌ្ឍប្រទេសរបស់ពួកគេនោះទេគឺពួកគេក៏កំពុងលើកម្ពស់ការយល់ដឹង ពីគ្នាទៅវិញទៅមករវាងប្រជាជននឹង ប្រជាជនផងដែរ ។ រួមទាំងកម្រិតកិច្ច សហប្រតិបត្ដិការរវាងរដ្ឋាភិបាលនឹង រដ្ឋាភិបាលយើងបានប្រើនូវកិច្ចប្រឹងប្រែងរបស់ពួកយើងដើម្បីបង្កើតនូវសមិទ្ធផលដូចជាគម្រោងកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ ជាពិសេសប្រទេសកូរ៉េ កំពុងយកចិត្ដទុកដាក់យ៉ាងខ្ពស់សម្រាប់ការអភិវឌ្ឍជនបទជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួននៃចលនាភូមិថ្មី ។ ជាពិសេស ជាងនេះទៅទៀតកិច្ចសហប្រតិបត្ដិការ របស់យើងគឺត្រូវបានបន្ដជាផ្នែកសមិទ្ធផលមួយដូចជាការបណ្ដុះបណ្ដាលវិជ្ជា ជីវៈនិងការអភិវឌ្ឍធនធានមនុស្សតាម រយៈភាពខុសគ្នាក្នុងចំណោមការបណ្ដុះ បណ្ដាលដែលទាក់ទងគ្នា ។
លោកបានបញ្ជាក់ថា “ជាទូទៅទិវា បុណ្យជាតិត្រូវបានប្រើសម្រាប់ជាទីកន្លែងជួបជុំគ្នាសម្រាប់កិច្ចការទូតប្រពៃណី ។ ដើម្បីជាការចងចាំទុកក្នុងចិត្ដតាមបែបបទដ៏ត្រឹមត្រូវដែលមានតុល្យភាពល្អ នាក្នុងឱកាសនេះយើងខ្ញុំបានរៀបចំឡើងនូវពិធីបដិសណ្ឋារកិច្ចនេះដោយការ បង្ហាញនូវផលិតផលកូរ៉េ” ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទបានមាន ប្រសាសន៍ថា “ចាប់តាំងពីព្រះរាជាណាចក្រ កម្ពុជានិងសាធារណរដ្ឋកូរ៉េភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាមកប្រជាជន យើងទាំងពីរតែងតែរីករាយនឹងចំណង មិត្ដភាពជិតស្និទ្ធនិងកិច្ចសហប្រតិបត្ដិ ការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ។
ក្នុងនាមរាជរដ្ឋាភិបាលកត់សម្គាល់ឃើញថា ចំណងមិត្ដភាពដ៏ល្អរវាងប្រទេសទាំង ពីរត្រូវបានពង្រីកនិងពង្រឹងជាលំដាប់តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសយើងទាំង ពីរ” ។ លោកឧបនាយករដ្ឋមន្ដ្រីក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិង ប្រជាជនកូរ៉េក្នុងការរួមចំណែកយ៉ាង ច្រើនចំពោះការអភិវឌ្ឍកម្ពុជាលើគ្រប់ វិស័យ ។
គួរបញ្ជាក់ថា ក្នុងឱកាសប្រារឰរៀបចំ ពិធីបុណ្យជាតិកូរ៉េឆ្នាំ២០១៥ (National Day)នោះស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានតាំង ពិព័រណ៍ទំនិញកូរ៉េរបស់ក្រុមហ៊ុនកូរ៉េ១១ក្រុមហ៊ុនដើម្បីពង្រឹងទំនាក់ទំនងសហ ប្រតិបត្ដិការមិត្ដភាពរវាងប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ) បានមួយកម្រិតថែម ទៀត ។ ដាក់តាំងពិព័រណ៍ទំនិញកូរ៉េរបស់ ក្រុមហ៊ុនកូរ៉េ១១ក្រុមហ៊ុន (Sumsung, LG, The Pool Korea, KLS, Dongwha Pharm, Excellence Dental Supply, Webcash, Atomy Takhmao, Gawon Apparel, LAOPENGYOU & DONGINBI។ល។ ចូលរួម។
ក្រុមហ៊ុនដែលចូល រួមនឹងធ្វើការណែនាំអំពីផលិតផលផ្សេងៗគ្នាជាច្រើនមានចាប់ពីគ្រឿងអេឡិច ត្រូនិកទូរទស្សន៍ ទូរស័ព្ទរហូតដល់គ្រឿង បរិភោគ ភេសជ្ជៈ គ្រឿងសម្អាង ថ្នាំ ពេទ្យ វាយនភណ្ឌ និងប្រព័ន្ធហិរញ្ញវត្ថុ អេឡិចត្រូនិក ។ សម្រាប់ពិធីបុណ្យ ជាតិលើកនេះភោជនីយដ្ឋានកូរ៉េនៅ ភ្នំពេញ (Le Seoul, Jaru, J8, Sura -l-) ជាអ្នកធ្វើនិងផ្ដល់អាហារកូរ៉េជាច្រើន មុខប្លែកៗដល់ភ្ញៀវកិត្ដិយសដែលអញ្ជើញមកចូលរួមពិធីហើយក្រុមហ៊ុនកូរ៉េផលិតអាហារគ្មានជាតិគីមីមានឈ្មោះថា The Only Natural Dream នឹងរៀបចំ កម្មវិធីភ្លក្ស អាហារគ្មានជាតិគីមី (នំប៉ាវ,មី, ភេសជ្ជៈ ។ល។ ផងដែរ ៕
ដោយ៖ វឌ្ឍនា