ម៉ា​ឡេ​ស៊ី​ព្រម​ទទួល​ជនភៀសខ្លួន​ស៊ី​រី​៣​ពាន់​នាក់

ចែករំលែក៖

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ លោក​ Najib​ Razak​បាន​ប្រកាស​នៅ​ឯ​សម័យប្រជុំ​ពេញអង្គ​ របស់​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូ​វ​យ៉​ក​កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ឆ្នាំ​២០១៥​ថា​ ក្នុង​រយៈពេល​៣​ឆ្នាំ​តទៅ​មុខ​នេះ​ ម៉ា​ឡេ​ស៊ី​នឹង​បើកទ្វារ​ទទួលយក​ ជនភៀសខ្លួន​ស៊ី​រី​៣​ពាន់​នាក់​ ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​ចំពោះ​វិបត្តិ​ជនភៀសខ្លួន​នៅ​ពេល​បច្ចុប្បន្ន​ ។​ ​

syria-migrants

លោក​ Najib​ Razak​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​មូ​ស្លី​ម​ក៏​ជា​ប្រទេស​ទទួលខុសត្រូវ​ខ្លះ​ដែរ​ចំពោះ​វិបត្តិ​ជនភៀសខ្លួន​ស៊ី​រី​នេះ​ ខណៈ​ដែល​ពួក​គេ​ទាំងនោះ​ចាក់​ចេញពី​ប្រទេស​កំណើត​របស់​ពួក​គេ​ក្នុង​ចំនួន​ដ៏​ច្រើន​ ហើយ​ធ្វើ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​សង្គម​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ុប​នោះ​ ។​ ​

លោក​បន្ត​ថា​ ដោយ​មូលហេតុ​នេះ​ហើយ​ទើប​ម៉ា​ឡេ​ស៊ី​សុខចិត្ត​ទទួលយក​ជនភៀសខ្លួន​ទាំងនេះ​ ។​ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ មនុស្ស​ជា​ច្រើន​បាន​ភៀស​ខ្លួ​ច​ដោយសារ​សង្គ្រាម​ ដោយសារ​កង្វះ​អាហារ​ និង​ការ​កាប់សម្លាប់​ ។​ នៅ​ពេល​បច្ចុប្បន្ន​ ម៉ា​ឡេ​ស៊ី​មាន​ជនភៀសខ្លួន​រាប់​ពាន់​នាក់​ទៅ​ហើយ​ ហើយ​នៅ​ក្នុងឆ្នាំនេះ​ម៉ា​ឡេ​ស៊ី​បាន​ទទួលយក​ជនភៀសខ្លួន​បន្ថែម​ទៀត​ នៅ​ពេល​ដែល​ស្ថាន​ការ​វិបត្តិ​មនុស្សធម៌​កើតឡើង​នៅ​ក្នុង​តំបន់​សមុទ្រ​ Andaman​ នោះ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ជនភៀសខ្លួន​ស៊ី​រី​បាន​ចាក​ចេញពី​ប្រទេស​របស់​ខ្លួន​ចូល​ទៅ​កាន់​ប្រទេស​ជិតខាង​នោះ​មាន​ប្រមាណ​៤​លាន​នាក់​ហើយ​ ចាប់តាំងពី​ប្រទេស​ស៊ី​រី​ផ្ទុះ​ឡើង​នូវ​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​២០១១​រៀង​រហូត​មក​ ។​

លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បាន​ថ្លែង​ថា​ ដំណោះស្រាយ​ថ្មី​មួយ​របស់​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ចំពោះ​វិបត្តិ​ជនភៀសខ្លួន​នេះ​។​

លោក​បាន​ថ្លែង​ថា​ យើង​ត្រូវ​តែ​គោរព​ទៅ​ដល់​មនុស្សជាតិ​ដូច​គ្នា​ ហើយ​ការ​ភៀសខ្លួន​មនុស្ស​រាប់​លាន​នាក់​ចេញពី​ប្រទេស​ស៊ី​រី​នេះ​គឺជា​ក្តី​កង្វល់​មួយ​របស់​ពិភពលោក​ ៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print