គ្រាប់បែកបានផ្ទុះនៅតាមដងផ្លូវ បណ្តាលឲ្យមនុស្ស៤នាក់ធ្វើដំណើរនៅក្នុងក្បួនរថយន្តរបស់អ្នកនយោបាយហ្វីលីពិនស្លាប់កាលពីថ្ងៃទី១ ខែតុលា។ ក្នុងពេលជាមួយគ្នានោះមានការផ្ទុះមួយលើកផ្សេងទៀតនៅក្នុងរថយន្តក្រុងបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស ។
នៅមានការផ្ទុះមួយទៀតនៅលើកោះ Basilan សម្លាប់អង្គរ័ក្ស ៣នាក់របស់មន្ត្រីនៅក្នុងតំបន់ និងមនុស្សម្នាក់ទៀតរងរបួស។ ក្រៅពីនេះក៏មានមនុស្ស១១នាក់នៅក្នុងរថយន្តពីរគ្រឿងផ្សេងគ្នាក៏រងរបួស ប៉ុន្តែលោក Ajibon អភិបាលរងក្រុងIsabela មិនមានរបួសអ្វីនោះឡើយ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា គ្រាប់បែកបានដាក់បង្កៃនៅក្បែរផ្ទះអភិបាលក្រុង មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយហើយក៏មិនដឹងពីមូលហេតុនៃការវាយប្រហារនោះដែរ ។
កាលពីខែកញ្ញា កន្លងមក ក៏មានមនុស្សម្នាក់ស្លាប់ និង២២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅលើរថយន្តក្រុង ស្ថិតនៅទីក្រុងកំពង់ផែZamboanga។ ក្រុមអ្នកជំនាញបញ្ជាក់ថា ការវាយប្រហារនោះអាចបង្កឡើងដោយក្រុមភេរវកម្មដែលមានភាពជិតស្និទ្ធនឹងក្រុមអិស្លាមបង្កើតរដ្ឋ ៕
ប្រែសម្រួល៖ ម៉ែវ សាធី