លោកអភិបាលខេត្តប៉ៃលិននិងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីរាជការ បានចុះពិនិត្យមើលប្រព័ន្ធលូស្ទះនៅចំណតបេរថយន្តថ្មក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោកអភិបាលខេត្តប៉ៃលិននិងប្រធានមន្ទីរសាធារណការ ដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីរាជការបានចុះពិនិត្យមើលប្រព័ន្ធលូ នៅ ចំណតបេរថយន្តថ្មីក្រុងប៉ៃលិន ដោយសារភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចស្ទះលូ រួចមកយកគ្រឿងចក្រកាយស្ដារប្រព័ន្ធលូរំដោះទឹកចេញ ឃើញមានកាកសំណល់ ដីហើយ ការកកស្ទះមានសំរាម កំទិចកំទី ។

12080728_1649456382005573_1029621138_n

នៅព្រឹកថ្ងៃទី១ ទី២ ខែតុលា ឆ្នាំ២០១៥ លោក កើត សុធា អភិបាលខេត្ត ដឹកនាំដោយលោកឌិន គឹម ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានមន្ត្រីរាជការនិងមន្ត្រីតាមភូមិ សង្កាត់ ដែលពាក់ព័ន្ធបានចុះមកពិនិត្យមើលប្រព័ន្ធលូ ដែលកកស្ទះ កាកសំណល់ មានសំរាម ដី ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងលិច បេចំណតរថយន្តក្រុងទាំងស៊្រុង ស្ថិតនៅចំណុចបេចំណតរថយន្តថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ក្រោយពីពិនិត្យរួចមកលោកអភិបាលខេត្តក៏បានបញ្ជាឲ្យ លោក ប្រធានមន្ទីរសាធារណការដឹកជញ្ជូនឲ្យ យកកម្លាំង បុគ្គលិក និងកម្មករ យកគ្រឿងចក្រយកមកកាយ ស្ដាររំដោះប្រព័ន្ធលូទឹក ដែលមានកាកសំណល់ ពេញ បណ្ដាលឲ្យលិចបេរថយន្ត និងផ្ទះពលរដ្ឋនៅជិតមួយចំនួន ។

លោក ឌិន គឹម បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងប្រជាពលរដ្ឋនិងបញ្ជាពីលោកអភិបាល ខេត្តមក ក៏នាំកម្លាំងចុះកំពុងស្ដារប្រព័ន្ធលូនៅលើដងផ្លូវ៥៧ មុខចំណតបេរថយន្ត លូដែលកកស្ទះនោះមានប្រវែង បណ្ដោយ ១២ម៉ែត្រ ។

លោក ឌិន គឹម បានបន្តថា ក្រោយពីកម្លាំងកម្មកររបស់លោកយកគ្រឿងចក្រ កាយយកកាកសំណល់និងរំដោះទឹកលិច អស់រយៈពេលពីរថ្ងៃ បន្ទាប់ពីបានរំដោះទឹកចេញរួចស្រកកន្លែងលំនៅដ្ឋាននិងកន្លែងចំណតដែលប្រជាពលរដ្ឋ ពួកគាត់អាចធ្វើដំណើរឆ្លងកាត់បាន។

ប្រជាពលរដ្ឋនិងបងប្អូននៅទីនោះបានឲ្យដឹងថា ពួកគាត់បានអរគុណដល់លោកអភិបាលខេត្តប៉ៃលិននិងលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិនព្រមទាំងមន្ត្រីរាជការ ហើយកម្មករ ដែលបានយកចិត្តទុកដាក់ខិតខំក្នុងទាន់ហេតុការណ៍ ពួកគាត់បាន និយាយថា ខែនេះជារដូវវស្សា ដែលពួកគាត់និងបងប្អូនមកពីរឆ្ងាយ ជិតដែលបានឆ្លងកាត់ ហើយត្រូវជារដូវវស្សា បិណ្ឌភ្ជុំ និងជារដូវ វស្សាប្រកបរបរដាំដុះកសិកម្មរបស់ប្រជាពលរដ្ឋយើង ៕

12077070_1649456428672235_1750234224_n 12053150_1649456425338902_1449684414_n

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print