មានជំងឺបេះដូង តែដើម្បីសុខភាពខំព្យាយាមទៅលេងបាល់ទះបាន១សិចចង្រៃអី មច្ចុរាជមកឆក់យកជីវិតទាំងក្តីអាឡោះអាល័យពីសាច់ញាតិ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានជំងឺបេះដូងប្រចាំកាយបានដួលស្លាប់ភ្លាមៗ១រំពេចក្រោយពីលេងបាល់ទះបាន១សិច នៅក្បែរតារាងបាល់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈូក ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានឪពុកឈ្មោះតូ ឈូក អាយុ៦៩ឆ្នាំ និងម្តាយឈ្មោះ គូ សុខនា អាយុ៦៥ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
លោកវង សែ អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកកៀនស្វាយបានអោយដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះមកពីចម្ការត្របែក រួចក៏មកលេងបាល់ទះ នៅចំណុចផ្ទះឈ្មោះ សំ ប៊ុន ភេទប្រុស អាយុ៦៩ឆ្នាំ ស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពេលលេងបានមួយសិច ជនរងគ្រោះ ក៏បានមកអង្គុយ នៅក្បែរតារាងបាល់ បន្ទាប់មកជនរងគ្រោះក៏ងើបដើរទៅផ្ទះ តែចេញផុតពីតារាងបាល់បន្តិចស្រាប់តែជនរងគ្រោះដួលពេញជំហរទៅលើផ្លូវ ។ គ្រានោះមិត្តភក្តិបាននាំគ្នារត់ចេញមកក្រៅតារាងបាល់ហើយដឹកជនរងគ្រោះមកមណ្ឌលសុខភាពឃុំកំពង់ស្វាយ ពេលមកដល់មណ្ឌសុខភាពគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានចូលរួមពិនិត្យសាកសព ។ ការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គរ ពិតប្រាកដមែន សពត្រូវកម្លាំងចម្រុះប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print