បង្ក្រាបករណីរជួញដូរនូវសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក)ឃាត់ខ្លួនជនសង្ស័យ០២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកវេលាម៉ោង១១និង១០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧  ចំណុចមុខរោងដេរកាបូបភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធរណីរជួញដូរនូវសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក)រួមមាន៖
១-ឈ្មោះ ផុន ប៊ុនណាត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។
២-ឈ្មោះមុឹង មាន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តោល(ប្រើប្រាស់និងផ្ដល់បន្ទប់ឲ្យចែកចាយ)។
សមត្ថកិច្ចអោយដឹងថា៖ វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)(០៥កញ្ចប់តូច)២-ទូរសព្ទដៃម៉ាកអុិនចុចពិល០១គ្រឿង។
៣-លុយរៀលចំនួនមួយមុឺនរៀលនិងវត្ថុុតាងវេចខ្ចប់ប្រើប្រាស់មួយចំនួន។ សមត្ថកិច្ចបន្តថា៖ នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើកបានទទួលព័ត៌មានថា មុខសញ្ញាកំពុងជួញដូរសារធាតុញៀនទើបកម្លាំងចុះទៅត្រួតពិត្យរកឃើញម្សៅ ពណ៌សរថ្លាសង្ស័យថាសារធាតុចំនួន០៥កញ្ចាប់តូច។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះផុន ប៊ុនណាតឆ្លើយថា ចំពោះថ្នាំញៀនខ្លួនទិញពីឈ្មោះមោក វាសនា ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ភ្នំពេញ ទិញតំលៃ២០មុឺនរៀលយកមកលក់បន្តរ(ក្នុង០២ថ្ងៃទិញ០១ដង)។ ឯឈ្មោះមុឹង មានជាអ្នកប្រើប្រាស់។ បច្ចប្បន្នជនសង្ស័យឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បី
បន្តតាមនិតិវិធី៕

...

ដោយ៖ ជឺ តុងឡេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print